យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC News បានឲ្យដឹងថា ការដែលប្រើថ្នាំបញ្ចុះសម្ពាធឈាមពីរឬបីចូលគ្នាមានប្រសិទ្ធភាពល្អជាងថ្នាំតែមួយមុខ។
ការសិក្សាមួយនេះបានរកឃើញ ការចាប់ផ្តើមព្យាបាលអ្នកជំងឺជាមួយនឹងការប្រើថ្នាំលើសសម្ពាធឈាមចូលគ្នាឃើញថា មានប្រសិទ្ធភាពលឿនជាង និងបញ្ចុះសម្ពាធឈាមល្អជាងថ្នាំតែមួយមុខ ហើយគ្មានផលរំខានអ្វីច្រើនទៀត។ ថ្នាំប្រភេទ Amlodipine និង Aliskiren មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមតាមរបៀបខុសៗគ្នា។
ថ្មីៗនេះ គ្រូពេទ្យចាប់ផ្តើមព្យាបាលអ្នកជំងឺដែលលើសសម្ពាធឈាមជាមួយតែថ្នាំមួយមុខ និងប្រហែលជាបន្ថែមមួយមុខផ្សេងទៀតនៅថ្ងៃក្រោយបើសិនជាចាំបាច់។ ទោះបីជាយ៉ាងណាក៏ដោយថ្វីបើការសិក្សានេះមើលទៅគឺជារឿងសំខាន់ក្នុងការចាប់ផ្តើមព្យាបាលជំងឺលើសសម្ពាធឈាមដោយប្រើថ្នាំពីរមុខចូលគ្នាក៏ដោយ តែថ្នាំទាំងនោះគួរតែមានប្រសិទ្ធភាពផ្សេងៗគ្នាដែរ។
សម្រាប់អ្នកដែលកំពុងតែបារម្ភអំពីសម្ពាធឈាមរបស់ខ្លួន ឬការព្យាបាលនោះ គួរតែពិភាក្សារឿងនេះជាមួយគ្រូពេទ្យឲ្យបានច្បាស់ផង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk