ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យ៤ម៉ាត់ដែលអ្នកមិនគួរនិយាយនៅចំពោះមុខមនុស្សប្រុសដែលអ្នកស្រឡាញ់។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរនិយាយនៅចំពោះមុខបុរសដែលអ្នកស្រឡាញ់ថា អ្នកព្រមកែគ្រប់យ៉ាងដើម្បីគេនោះទេ ព្រោះមនុស្សប្រុសនៅពេលដែលស្រឡាញ់អ្នក គឺមានន័យថា គេអាចទទួលបានគ្រប់យ៉ាងពីអ្នក រួមទាំងគុណវិបត្តិអ្នក។ ដូចនេះ អ្នកមិនគួរនិយាយពាក្យមួយម៉ាត់នេះចេញមកទេ ទើបមិនធ្វើឲ្យគេដឹងចិត្តអ្នកថាស្រឡាញ់គេខ្លាំង។
2. អ្នកមិនគួរនិយាយពាក្យមួយម៉ាត់ទៀតថា មិនថាមានរឿងអ្វីទេ អ្នកស្តាប់គេទាំងអស់។ នៅពេលដែលអ្នកនិយាយបែបនេះ នឹងអាចធ្វើឲ្យបុរសចាប់ផ្តើមភ័យថា គេនឹងអាចរងសម្ពាធខ្លាំងបើបន្តនៅជាមួយអ្នក ព្រោះអ្វីដែលគេចង់បាន គឺនៅពេលដែលមានបញ្ហា អ្នកទាំងពីរអាចប្រឈមមុខ ហើយដោះស្រាយជាមួយគ្នា ដោយមិនមែនទុកឲ្យតែគេដោះស្រាយនោះទេ។
3. អ្នកមិនគួរនិយាយថា អ្នកស្រឡាញ់តែគេម្នាក់នោះទេ ព្រោះពាក្យនេះអាចធ្វើឲ្យគេគិតថា អ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ។ គេនឹងគិតថា អ្នកចេះតែនិយាយឲ្យរួចពីមាត់ ព្រោះរឿងថ្ងៃក្រោយ គ្មាននរណាដឹងថាអាចកើតអ្វីនោះទេ។
4. អ្នកមិនគួរនិយាយថា បុរសដែលអ្នកស្រឡាញ់ ជាពិភពលោករបស់អ្នកទេ ហើយជាអ្វីៗទាំងអស់របស់អ្នកឡើយ។ ការនិយាយបែបនេះ អាចធ្វើឲ្យបុរសម្នាក់នោះចាកឆ្ងាយពីអ្នក ព្រោះគេអាចគិតថាអ្នកមិនទុកឪពុកម្តាយ និងបងប្អូនក្នុងចិត្ត ដោយទុកតែគេធំខ្លាំង។ ដូចនេះ គេអាចរងសម្ពាធអារម្មណ៍ខ្លាំងណាស់៕