ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកមិនគួរមាត់លឿនពេកនោះទេ ព្រោះអាចកើតមានបញ្ហាគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ១។
ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភអ្នកមិនសូវល្អឡើយ ដូចនេះ អ្នកគួរតែចៀសពីកន្លែងដែលមានមនុស្សច្រើនចេញចូល។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ០។
ឆ្នាំខាល
ថ្ងៃនេះ អ្នកមិនគួរធ្វើការបណ្តាក់ទុននោះទេ ព្រោះអាចនឹងមិនបានសម្រេច។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៣។
ឆ្នាំថោះ
ថ្ងៃនេះ ចំណូលអ្នកអាចទាប ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការចាយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងមានអ្នកជួយគ្រប់ពេល នៅពេលដែលអ្នកត្រូវការ។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ២។
ឆ្នាំម្សាញ់
ថ្ងៃនេះ លាភអ្នកខ្ពស់ណាស់ ដោយមានអ្នកតាមជួយសំងាត់។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៧។
ឆ្នាំមមី
ថ្ងៃនេះ អ្នកអាចរកបានចំណូលនៅពេលដែលអ្នកទៅឆ្ងាយ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងអាចទិញបានរបស់ដែលមានតម្លៃសមរម្យ ហើយមានគុណភាពខ្ពស់។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៣។
ឆ្នាំវក
ថ្ងៃនេះ លាភអ្នកវិលមកសភាពល្អវិញហើយ ដោយអាចឲ្យអ្នកទទួលបានផល។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។
ឆ្នាំរកា
ថ្ងៃនេះ មុននឹងអ្នកចំណាយ អ្នកគួរតែគិតឲ្យបានច្បាស់ជាមុនសិន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែរៀបចំផែនការឲ្យបានច្បាស់ ទើបអាចនាំទ្រព្យចូលមកបាន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ អាចនឹងមានលាភក្រៅចូលមករកអ្នកបាន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦៕