អ្នកអាចយកអំបិលមកកក់សក់បាន នោះវានឹងជួយព្យាបាលជំងឺជ្រុះសក់របស់អ្នក ដោយធ្វើឲ្យវាមិនសូវជ្រុះច្រើនដូចមុនទេ ហើយសក់អ្នកក៏អាចប្រែជាភ្លឺរលោងដែរ។ ថែមទាំងអាចសម្លាប់មេរោគ និងបំបាត់អង្គែរទៀតផង។ ដូចនេះតើគួរតែប្រើអំបិលមកកក់បែបណាទៅ?
នៅមុនពេលដែលអ្នកកក់សក់ អ្នកអាចយកអំបិលមួយស្លាបព្រាលាយក្នុងទឹក កូរឲ្យវាសព្វ រួចត្រាំសក់អ្នកក្នុងនោះមួយសន្ទុះ។ បន្ទាប់មកអ្នកអាចចាប់ផ្តើមកក់បានហើយ ដោយក្រោយពេលដែលកក់រួច អ្នកត្រូវតែលាងទឹកធម្មតាចេញឲ្យលឿន មិនត្រូវទុកយូរពេកទេ។ នៅពេលដែលអ្នកកក់យូរពេក វានឹងអាចធ្វើឲ្យសក់អ្នកស្ងួត ថែមទាំងឡើងអង្គែរច្រើនទៀតផង។ដូចនេះ អ្នកអាចប្រើវិធីនេះ ដើម្បីការពារសក់អ្នកមិនឲ្យជ្រុះច្រើន ថែមទាំងអាចធ្វើឲ្យសក់ស្អាតទៀតផង ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងការទិញផលិតផលការពារសក់ទៀតនោះទេ៕