ជំងឺមុនអាចកើតឡើងដោយសារតែមូលហេតុជាច្រើនចាប់ពីបញ្ហាអ័រម៉ូនរហូតដល់ការប្រើប្រាស់ថ្នាំ។ ដើម្បីជួយបង្ការកុំឲ្យមានការកើតមុន យកល្អគួរតែថែរក្សាស្បែកឲ្យបានស្អាត និងមានសុខភាពល្អ។ យ៉ាងណាមិញគួរតែធ្វើបន្ថែមដូចខាងក្រោមនេះ៖
- ចូរលាងសម្អាតមុខថ្នមឲ្យបានពីរដងក្នុងមួយថ្ងៃ ហើយចូរលាងបន្ថែមទៀតក្រោយពីបែកញើសរួច
- មិនត្រូវប្រើសាប៊ូមានជាតិកាត់ខ្លាំងលាងសម្អាតមុខឡើយ
- ចូរលាងមុខចាប់ពីគល់សក់រហូតដល់ចង្កា ហើយចាំថា ត្រូវកក់សក់ជាទៀងទាត់ និងញឹកញាប់បើសិនជាសក់មានជាតិប្រេងច្រើន
- ចូរចៀសវាងការញិចមុន
- ចូរចៀសវាងការត្រដុសលើស្បែកជាមួយនឹងរបស់របស់ជាច្រើនដូចជា កាបូបស្ពាយជាដើម
- ចូរនិយាយជាមួយគ្រូពេទ្យអំពីជម្រើសនៃការព្យាបាលបើសិនជាអ្នកពិបាកដោះស្រាយនឹងជំងឺមុននេះ៕