យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Times បានឲ្យដឹងថា មួយថ្ងៃញ៉ាំស៊ុតមួយគ្រាប់អាចកាត់បន្ថយឱកាសកើតជំងឺដាច់សរសៃឈាមខួរក្បាលបាន។ ការសិក្សាឡើងវិញថ្មីមួយនេះគឺគ្របដណ្តប់លើមនុស្សប្រមាណជាង ៣០០០០០នាក់ ដែលនិយាយថា ការញ៉ាំស៊ុតមួយថ្ងៃមួយគ្រាប់ប្រហែលជាបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាន ប៉ុន្តែមិនមែនបន្ថយការប្រឈមនឹងជំងឺបេះដូងទេ។
ឥទ្ធិពលសុខភាពរបស់ស៊ុតត្រូវបានគេតស៊ូមតិគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ស៊ុតមានកូឡេស្តេរ៉ុល ដែលត្រូវបានគេគិតថាអាចបង្កើនការប្រឈមនឹងជំងឺបេះដូងបានដោយសារលើសកូឡេស្តេរ៉ុល។ ប៉ុន្តែការស្រាវជ្រាវថ្មីៗជាច្រើនបានបង្ហាញថា កូឡេស្តេរ៉ុលក្នុងអាហារមានឥទ្ធិពលតិចតួចណាស់ទៅលើកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ដោយកូឡេស្តេរ៉ុលភាគច្រើនដែលក្នុងឈាមនោះគឺត្រូវបានផលិតចេញពីថ្លើម។
តាមការវិភាគ បើយើងប្រៀបធៀបជាមួយអ្នកដែលញ៉ាំតិចជាងពីគ្រាប់ក្នុងមួយសប្តាហ៍ គេមិនបានរកឃើញទំនាក់ទំនងជាមួយនឹងជំងឺបេះដូង និងការថយចុះតិចតួច (១២ភាគរយ) របស់ជំងឺដាច់សរសៃឈាមខួរក្បាលដែលបានញ៉ាំស៊ុតមួយថ្ងៃមួយគ្រាប់ទេ។
អ្នកស្រាវជ្រាវបានគាំទ្រនូវគំនិតមួយដែលថា ស៊ុតអាចជាផ្នែកមួយដ៏ល្អសម្រាប់អាហារផ្តល់សុខភាព។ ប៉ុន្តែវាមិនបានគេសង្កេតមើលលើរបបអាហារទាំងមូលរបស់មនុស្សទេ ដូច្នេះយើងក៏មិនដឹងថាពួកកេបានញ៉ាំអ្វីផ្សេងជាមួយ ឬរៀបចំការញ៉ាំស៊ុតរបៀបម៉េចដែរ។
ស៊ុតគឺជាប្រភពប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែដ៏ល្អ ដូច្នេះការបន្ថយឬញ៉ាំវាមួយគ្រាប់ក្នុងមួយថ្ងៃសម្រាប់អាហារពេលព្រឹកអាចជារឿងមួយផ្តល់សុខភាពសម្រាប់កិច្ចចាប់ផ្តើមថ្ងៃថ្មី៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk