សព្វថ្ងៃនេះ មិនថាក្មេង ឬចាស់ សុទ្ធតែអាចប្រឈមមុខទៅនឹងជំងឺនេះ ហើយវាជាជំងឺ ដែលគួរឱ្យខ្លាចបំផុត។ ដូចនេះ តើគួរធ្វើដូចម្តេច ទើបអាចការពារជំងឺនេះបាន?
1. អ្នកត្រូវតែទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ ទៅតាមអាយុអ្នក។ បើអ្នកអាយុ ៤០ ឆ្នាំឡើងទៅ អ្នកគួរតែ ៣ ឆ្នាំ ពិនិត្យម្តង ហើយប្រសិនបើ ៦៥ ឆ្នាំ ឡើងទៅ អ្នកត្រូវតែមួយឆ្នាំពិនិត្យម្តង។
2. ត្រូវតែវាស់សម្ពាធឈាម និងពិនិត្យមើលជាតិស្ករ ឱ្យបានញឹកញាប់។
3. បុគ្គលដែលមានជំងឺលើសឈាម ទឹកនោមផ្អែម ឬជំងឺបេះដូង គួរតែអនុវត្តតាមវេជ្ជបញ្ជា ដោយស្តាប់តាមគ្រូពេទ្យ ហើយលេបថ្នាំឱ្យបានទៀងទាត់។
4. ត្រូវតែមានទម្លាប់ល្អ ក្នុងការរស់នៅ ដូចជា ៖
• ពេលព្រឹក ក្រោកពីគេង ត្រូវផឹកទឹក។
• ត្រូវកាត់បន្ថយអាហារ ដែលមានជាតិខ្លាញ់ខ្ពស់ ឬអាហារដែលប្រៃពេក។
• ត្រូវបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន។
• មិនត្រូវបរិភោគអាហារកំប៉ុងច្រើន។
• ត្រូវមានទម្លាប់ល្អ ដោយក្នុងមួយអាទិត្យ ត្រូវតែហាត់ប្រាណឱ្យបាន ៣ ដង៕
ត្រួតពិនិត្យដោយ www.health.com.kh