នៅពេលនិយាយអំពីស្នេហា ការផ្លាស់ប្តូរខ្នាតតូចទាំងនេះ នឹងធ្វើឲ្យពេលវេលាផ្អែមល្ហែម និងចំណងស្នេហារបស់អ្នកស្ថិតស្ថេរយូរអង្វែង។
អ្នកធ្លាប់បានលឺហើយថា ទំនាក់ទំនង ឬសេចក្តីស្នេហាក្នុងគ្រួសារ គឺមិនមែនងាយស្រួលទេ ហើយអាពាហ៍ពិពាហ៍ ក៏គឺជាការងារដែលត្រូវការការរីកចម្រើនជាបន្តបន្ទាប់ដែរ។
ដោយមានការប្រុងប្រយ័ត្ន គូស្វាមីភរិយាអាចប្រើល្បិចតូចៗទាំង ៨ ខាងក្រោមនេះ (ដែលបង្ហាញដោយអ្នកជំនាញ និងអ្នកវិទ្យាសាស្ដ្រ) ដើម្បីថែរក្សា និងបង្កើនចំណងស្នេហារបស់ពួកគេ។
1. ស្វែងយល់ និងចេះអាណិតអាសូរគ្នាទៅវិញទៅមក
2. កំណត់ពេលវេលាសម្រាប់ភាពស្និទ្ធស្នាលលើគ្រែ យ៉ាងហោចណាស់មួយសប្តាហ៍ម្តង
3. កំណត់ពេលវេលា ដើម្បីជួបពិភាក្សាគ្នាអំពីបញ្ហាផ្សេងនៅក្នុងគ្រួសារ ឬការងារ និងអ្វីផ្សេងទៀតដែលអ្នកចង់ចែករំលែក
4. នៅឲ្យឆ្ងាយពីទូរស័ព្ទបន្តិច មានន័យថា កាត់បន្ថយការប្រើវា នៅពេលអ្នកនៅជិតប្តី ឬប្រពន្ធរបស់អ្នក
5. ផ្ញើអត្ថបទហឹរៗ (សិចស៊ី) ឲ្យគ្នាទៅវិញទៅ
6. រៀបចំផែនការសម្រាប់ថ្ងៃអនាគតឲ្យច្បាស់លាស់
7. និយាយថា សូមអរគុណអ្នកជាញឹកញាប់។
8. គោរព និងឲ្យតម្លៃគ្នា៕