ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យដែលបុរសមិនស្រឡាញ់អ្នកតែងតែនិយាយរាល់ថ្ងៃ ដើម្បីធ្វើឲ្យអ្នកធុញនឹងគេ។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាគេតែងតែប្រាប់អ្នកថាគេរវល់ គ្មានពេលកំដរអ្នក ឬចេញក្រៅជាមួយអ្នកឡើយ នោះមានន័យថា គេគ្មានចិត្តលើអ្នកទេ។ បើគេមានចិត្តស្រឡាញ់អ្នក គេនឹងអាចឆ្លៀតពេលសម្រាប់កំដរអ្នកខ្លះ។
2. ទោះបីជាពេលមុន គេល្អចំពោះអ្នកយ៉ាងណាក៏ដោយ ឬធ្លាប់និយាយថាស្រឡាញ់អ្នក ប៉ុន្តែបើពេលនេះ គេនិយាយថា គេគ្រាន់តែទុកអ្នកជាមិត្ត នោះនឹងអាចបញ្ជាក់ថា គេមិនស្រឡាញ់អ្នកទៀតឡើយ។ មិត្ត និងសង្សារខុសគ្នា នៅពេលដែលគេស្រឡាញ់អ្នក គេនឹងចង់នៅជិតអ្នក ប៉ុន្តែបើគេមិនស្រឡាញ់អ្នក នោះគេនឹងចង់គេចឲ្យឆ្ងាយពីអ្នក។
3. នៅពេលដែលអ្នកតែងតែលឺពាក្យថា គេមិនឲ្យអ្នកខ្វាយខ្វល់នឹងរឿងគេ នោះមានន័យថា គេមិនមានចិត្តលើអ្នកទេ ព្រោះបុរសដែលស្រឡាញ់អ្នក នឹងរំពឹងចង់ឲ្យអ្នកយកចិត្តទុកដាក់នឹងគេ មិនមែនខឹងនឹងអ្នកចេះដឹងរឿងគេច្រើនឡើយ។
4. នៅពេលដែលអ្នកនិយាយច្រើន ព្រោះចង់ឲ្យគេល្អ តែគេបែរជាស្តីឲ្យអ្នក ថាគួរឲ្យធុញទៅវិញ។ នៅពេលដែលគេមានចរិតបែបនេះ អាចបង្ហាញប្រាប់អ្នកថា គេគ្មានចិត្តស្រឡាញ់អ្នកទៀតទេ ដោយទើសនឹងអ្នកគ្រប់ពេល។
5. បើគេនិយាយថា អ្នក និងគេគឺគ្មានអនាគត កាន់តែអាចបញ្ជាក់ច្បាស់ថា គេមិនស្រឡាញ់អ្នកទេ។ ដូចនេះ អ្នកមិនគួររំពឹងលើបុរសម្នាក់នេះទៀតទេ ព្រោះគេមិនអាចផ្តល់អនាគតដល់អ្នកឡើយ ដោយមានតែការដើរចេញទេ ទើបអាចរកបានសុភមង្គលពិត៕