ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប្រយោជន៍ដែលអ្នកអាចទទួលបានពីម្នាស់។ តើមានអ្វីខ្លះទៅ?
1. នៅក្នុងម្នាស់សម្បូរទៅដោយសារធាតុជាច្រើន ដែលអាចជួយរំលាយអាហារក្នុងក្រពះអ្នកបានល្អ។ ដូចនេះ ទម្ងន់អ្នកនឹងអាចចុះបាន ក្រោយពេលដែលញ៉ាំផ្លែម្នាស់នេះរួច។
2. បើអ្នកពិសារសាច់ច្រើន ឬអាហារច្រើន អ្នកអាចពិសារម្នាស់ខ្លះក្រោយពេលដែលអ្នកបរិភោគសាច់ទាំងនោះរួចចំនួនកន្លះម៉ោង។ ក្រោយពេលដែលអ្នកញ៉ាំម្នាក់រួច វានឹងជួយរំលាយសាច់ទាំងនោះដោយកិនឲ្យម៉ត់អស់។ ម្យ៉ាងទៀត វាក៏អាចជួយជម្រះពោះវៀនអ្នកឲ្យស្អាតផងដែរ។
3. នៅក្នុងផ្លែម្នាស់នេះ មានផ្ទុកសារធាតុដែលអាចជួយការពារស្បែកអ្នក ដោយមិនឲ្យស្បែកអ្នកងាយប្រេះនោះទេ។ ជាពិសេស អាចជួយធ្វើឲ្យសក់អ្នកភ្លឺទៀតផង។ ម្យ៉ាងទៀត ក្រោយពេលដែលអ្នកពិសារទឹកម្នាស់ច្រើន ស្នាំអ៊ុចខ្មៅលើមុខអ្នកក៏បាត់ដែរ។មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធការពាររាងកាយអ្នកនឹងអាចរឹងមាំខ្លាំង។
4. សម្ពាធឈាម និងខ្លាញ់ក្នុងរាងកាយអ្នកនឹងអាចចុះបាន នៅពេលដែលអ្នកពិសារម្នាស់ក្នុងពេលធម្មតា។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយឡើងសម្ពាធឈាម ថែមទាំងមិនងាយធាត់ទៀតផង។
5. នៅពេលដែលអ្នកផ្តាសាយ អ្នកអាចញ៉ាំទឹកម្នាស់នេះបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យអ្នកឆាប់ជាពីផ្តាសាយបានយ៉ាងងាយ។ ប៉ុន្តែចំពោះអ្នកដែលឆាប់ប្រតិកម្មមិនគួរញ៉ាំឡើយ ហើយអ្នកដែលមានជំងឺទាក់ទងនឹងធ្មេញ ក៏មិនគួរពិសារដូចគ្នា។ ជាពិសេស អ្នកដែលខ្វះឈាម គឺមិនអាចបរិភោគជាដាច់ខាត៕