ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលបុរសស្អប់ដោយមិនដឹងខ្លួន។ តើមានបុគ្គលណាខ្លះទៅ?
1. បុរសភាគច្រើនចូលចិត្តក្លិនក្រអូបលើខ្លួនមនុស្សស្រី ក៏ប៉ុន្តែក្លិននោះជាក្លិនស្រាល ហើយហិតទៅមានអារម្មណ៍ស្រស់ស្រាយ ទើបមនុស្សប្រុសពេញចិត្ត។ ផ្ទុយទៅវិញ បើខ្លួនអ្នកប្រើទឹកអប់ដែលមានក្លិនធ្ងន់ នោះបុរសមិនចូលចិត្តឡើយ ថែមទាំងស្អប់ទៀតផង ព្រោះក្លិនខ្លាំងពេក។
2. ប្រសិនជាអ្នកតែងតែបង្ខំឲ្យបុរសរៀបការជាមួយអ្នក ក៏គេមិនចូលចិត្តដែរ ថែមទាំងធ្វើឲ្យគេអាចចាកឆ្ងាយពីអ្នកទៀតផង។ ដូចនេះ អ្នកគួរតែចាំដល់គេហាលមាត់ ឬធ្វើសកម្មភាពមួយចំនួនឲ្យគេរំភើបចិត្ត នោះគេនឹងអាចពិចារណាចង់រៀបការនឹងអ្នក។
3. នៅចំពោះមុខបុរស អ្នកមិនគួរនិយាយរឿងសង្សារចាស់អ្នកច្រើនឡើយ ព្រោះអាចធ្វើឲ្យគេធុញ ហើយមិនពេញចិត្តជាដើម ដោយគិតថា អ្នកមិនទាន់បំភ្លេចអ្នកចាស់បាន។ ដូចនេះ បើអ្នកចង់ឲ្យមនុស្សប្រុសពេញចិត្តនឹងអ្នក រឿង៣នេះ មិនគួរធ្វើជានារី៣ប្រភេទខាងលើនេះឡើយ៕