យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា តែបៃតងមានជាប់ទាក់ទងនឹងជំងឺមហារីកអាចធ្វើឲ្យស្លាប់លើអ្នកជក់បារី និងញ៉ាំគ្រឿងស្រវឹងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំតែរាល់ថ្ងៃក្នុងប្រទេសចិន ដែលពួកគេក៏បានញ៉ាំគ្រឿងស្រវឹងជិតពីរកំប៉ុងក្នុងមួយថ្ងៃ និងអ្នកជក់បារី ទំនងជាមានអាការៈកើតជំងឺមហារីកបំពង់លើក្រពះ (Esophagus) បើសិនជាពួកគេបានញ៉ាំតែដែលក្តៅបំផុត។ អ្នកដែលញ៉ាំតែក្តៅរាល់ថ្ងៃ តែមិនជក់បារី ឬញ៉ាំគ្រឿងស្រវឹងរាល់ថ្ងៃគឺមិនមានការប្រឈមខ្ពស់នឹងជំងឺមហារីកបំពង់លើក្រពះទេ។
វាមិនទាន់ច្បាស់ថាតើការសិក្សានេះនិយាយពាក់ព័ន្ធទៅលើមនុស្សដែលរស់នៅក្នុងប្រទេសអង់គ្លេសឬអត់ឡើយ។ ប្រភេទជំងឺមហារីកបំពង់លើក្រពះដែលកើតមាននៅប្រទេសចិនជាពិសេស (Squamous Cell Carcinoma) គឺមិនមានញឹកញាប់លើប្រជាជនអង់គ្លេសទេ ដែលករណីភាគច្រើនគឺជាប្រភេទ Adenocarcinoma ។ ហើយអ្នកដែលរស់នៅប្រទេសអង់គ្លេសប្រហែលជាមិនញ៉ាំតែក្តៅៗដែរ ជាពិសេសពេលលាយជាមួយទឹកដោះគោតែម្តង។
កត្តាប្រឈមមុខដ៏សំខាន់របស់ជំងឺមហារីកបំពង់លើក្រពះគឺជាការជក់បារី ញ៉ាំគ្រឿងស្រវឹង ធាត់ជ្រុល និងការច្រាលអាស៊ីតពីក្រពះ។ អ្នកដែលចង់បន្ថយការប្រឈមកុំឲ្យកើតជំងឺមហារីកនេះត្រូវបានគេណែនាំថា កុំបារម្ភច្រើនថាពួកគេញ៉ាំតែច្រើនប៉ុណ្ណាអី។ ពិតណាស់ វាមិនមែនជារឿងល្អឡើយក្នុងការធ្វើឲ្យមាត់រលាកច្រើនដងជាមួយភេសជ្ជៈក្តៅៗ ដូច្នេះអ្នកក៏អាចចៀសផុងពីការមានរបួសនៅមាត់បានទៀត៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk