យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា របបគំហើញថ្មីមួយដែលអ្នកវិទ្យាសាស្ត្របានរកឃើញ អាចនាំឲ្យបង្កើតជាការព្យាបាលថ្មីមួយសម្រាប់ទម្រងកាចមួយនៃទម្រងកាចបំផុតរបស់ជំងឺមហារីកសុដន់។ អ្នកស្រាវជ្រាវបានសម្គាល់នូវប្រូតេអ៊ីនមួយប្រភេទឈ្មោះថា Integrin avB6 ដែលវាប្រហែលជាធ្វើឲ្យមានការរាលដាលនៃជំងឺំហារីកសុដន់មួយចំនួន។
ជំងឺមហារីកសុដន់រហូតដល់មួយភាគបីហើយគឺជាមហារីកដែលមាន HER2 វិជ្ជមាន។ ទាំងនេះគឺជាករណីនៃជំងឺមហារីកសុដន់ដែលលូតលាស់ ហើយត្រូវបានដឹកនាំដោយប្រូតេអឯីនមួយឈ្មោះថា Human Epidermal Growth Factor Receptors 2 (HER2)។ ជំងឺមហារីកទាំងនេះអាចមានលក្ខណៈកាចជាពិសេសតែម្តង។
៧០ភាគរយនៃអ្នកដែលមានជំងឺមហារីកសុដន់ហើយមាន HER2 វិជ្ជមាន បង្កើតបានជាភាពស៊ាំនឹង Herceptin ដែលជាថ្នាំដ៏សំខាន់មួយសម្រាប់ព្យាបាលជំងឺមហារីកទាំងនេះ។
តាមការសិក្សាក្នុងមន្ទីរពិសោធន៍មួយនេះ គេបានពិនិត្យទៅលើថ្នាលនៃជាលិកាមហារីកសុដន់ដែលបានមកពីការសិក្សាចំនួនពីររបស់ស្ត្រីដែលមានជំងឺំហារីកសុដន់។ អ្នកស្រាវជញរាវបានពិនិត្យទៅលើលក្ខណៈបង្ហាញរបស់ប្រូតេអ៊ីនមួយឈ្មោះថា Integrin avB6 ដែលវាត្រូវបានគេបង្ហាញថា មានប្រតិកម្មជាមួយនឹង HER2 ក្នុងការភ្ញោចទៅលើការលូតលាស់របស់មហារីក។
អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលមានកម្រិតបង្ហាញកាន់តែខ្ពស់នៃប្រូតេអ៊ីន Integrin avB6ក្នុងជាលិកាមហារីករបស់ពួកគេ គឺមិនសូវមានអត្រាមានជីវិតរស់បាន ៥ឆ្នាំឡើយ ជាពិសេស នៅពេលមាន HER2 វិជ្ជមានទៀត។ ប៉ុន្តែការព្យាបាលថ្មីដ៏សំខាន់ឈ្មោះថា 264RAD ត្រូវបានគេរកឃើញថា អាចទប់ស្កាត់ Integrin avB6លើសត្វកណ្តុរបាន។ ការផ្តល់នូវការព្យាបាលមួយនេះជាមួយនឹងថ្នាំ Herceptin អាចបញ្ឈប់ការលូតលាស់មហារីកបាន ទោះបីជាជាលិកាមហារីកសុដន់ស៊ាំនឹងថ្នាំ Herceptin ក៏ដោយ
៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk
– ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034