ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលបុរសស្រឡាញ់អ្នកពិត ហ៊ានធ្វើដើម្បីអ្នក។ តើមានអ្វីខ្លះទៅ?
1. មនុស្សប្រុសដែលស្រឡាញ់អ្នកពិត ហើយខ្លាំង នឹងហ៊ានអោនខ្នងដើម្បីចងខ្សែស្បែកជើងដល់អ្នក មិនថានៅកន្លែងណាទេ ដោយគេមិនគិតពីមុខមាត់គេឡើយ ព្រោះមានតែអ្នកទេដែលសំខាន់ក្នុងចិត្តគេ។
2. បុរសដែលស្រឡាញ់អ្នកខ្លាំង គេនឹងមិនឲ្យអ្នករកមិនឃើញគេទេ ដោយគេនឹងបើកទូរស័ព្ទ២៤ម៉ោង ទោះបីជាគេរវល់យ៉ាងណាក៏ដោយ ក៏លើកទូរស័ព្ទអ្នកដែរ ព្រោះមិនចង់ឲ្យអ្នកបារម្ភពីគេខ្លាំង។
3. មនុស្សប្រុសដែលស្រឡាញ់អ្នក នឹងហ៊ានចូលផ្ទះបាយធ្វើម្ហូបឲ្យអ្នកពិសារ ដោយមិនគិតថាគេជាបុរស មិនស័ក្តិសមក្នុងការចម្អិនម្ហូបឡើយ។ ផ្ទុយទៅវិញ គេនឹងខំរៀនធ្វើម្ហូប ដើម្បីធ្វើឲ្យអ្នកបរិភោគបានឆ្ងាញ់ ហើយសប្បាយចិត្ត។
4. បុរសដែលទុកអ្នកសំខាន់ នឹងមិនងាយភ្លេចថ្ងៃពិសេសរវាងអ្នកទាំងពីរឡើយ ដោយគេតែងតែចាំ ហើយធ្វើឲ្យអ្នកភ្ញាក់ផ្អើរជានិច្ចនៅពេលដែលដល់ថ្ងៃពិសេសទាំងនោះ។
5. ជាពិសេស គេនឹងជ្រើសរើសកាដូរយ៉ាងម៉ត់ចត់ដើម្បីជូនអ្នក ព្រោះចង់ឲ្យតែអ្នកសប្បាយចិត្តតែប៉ុណ្ណោះ។ នៅពេលដែលគេឃើញអ្នកសើច នោះជាសុភមង្គលពិតសម្រាប់គេហើយ។
6. បើអ្នកសំខាន់ក្នុងចិត្តបុរស គេនឹងមិនបង្ខំឲ្យអ្នកស្រកទម្ងន់ឡើយ ដោយគេអាចទទួលបានរាងបែបនេះរបស់អ្នក ព្រោះគេមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោមព្រោះរឿងស្រកទម្ងន់នេះទេ។
គេនឹងខំប្រឹងដើម្បីអនាគតអ្នកទាំងពីរ ដោយបញ្ចេញជាសកម្មភាព ដោយមិនមែនបានតែមាត់នោះទេ។ ដូចនេះ បើគេមានទង្វើទាំងនេះ នោះអ្នកអាចពិចារណាកសាងគ្រួសារជាមួយគេបាន៕