ប្រសិនជាមុនអ្នកកើតក្រោយអ្នកមានអាយុ២៥ឆ្នាំ អ្នកអាចប្រើវិធីខាងក្រោមដើម្បីព្យាបាលបាន។ តើមានអ្វីខ្លះទៅ?
1. អាហារបំពង ជាអាហារដែលអាចធ្វើឲ្យអ្នកក្តៅក្នុងបាន ថ្វីត្បិតតែវាមិនធ្វើឲ្យអ្នកកើតមុនភ្លាម ប៉ុន្តែវាអាចចេញជារូបរាង យូរទៅ មុខអ្នកនឹងពេញទៅដោយមុន។ ជាពិសេស នៅពេលដែលអ្នកបរិភោគអាហារដែលខ្វះសារធាតុសរសៃ នឹងធ្វើឲ្យរាងកាយអ្នកមិនងាយបញ្ចេញជាតិពុលមកក្រៅឡើយ។ ដូចនេះ នៅពេលធម្មតា អ្នកអាចប្រើបន្លែ និងផ្លែឈើមកធ្វើជាអាហារ៣ពេល ហើយចៀសពីអាហារបំពង និងហិរ នោះមុនអ្នកនឹងអាចចាកឆ្ងាយពីអ្នក។
2. អ្នកគួរតែគ្រប់គ្រងខ្លាញ់ និងជាតិទឹកលើមុខអ្នកឲ្យមានលំនឹង ដោយប្រើផលិតផលការពារស្បែក ទើបអាចការពារមុខអ្នកមិនឲ្យចេញមុនច្រើន។ ដូចនេះ អ្នកមិនគួរខ្ចិលក្នុងការប្រើផលិតផលផ្សេងៗដើម្បីការពារស្បែកមុខអ្នកឡើយ។
3. បើអ្នកមិនចង់ឲ្យមុនកើតលើមុខ អ្នកមិនគួរចូលគេងយប់ជ្រៅ និងរក្សាអារម្មណ៍ឆេវឆាវ និងតានតឹងនោះទេ។ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ទើបរូបរាងនៃមុនមិនកើតលើមុខអ្នក។ ដូចនេះ បើអ្នកអាចអនុវត្តតាមវិធីទាំងនេះ អ្នកនឹងអាចចៀសឆ្ងាយពីមុនដ៏អាក្រក់ទាំងនោះបាន៕