ហេតុអ្វីបានជានារីរៀបការជាមួយបុរសមួយណាក៏សុទ្ធតែស្តាយក្រោយអញ្ចឹង។ ដូចនេះ តើមនុស្សប្រុសមួយណា ដែលអាចផ្តល់សុភមង្គលពិតដល់គេទៅ?
1. នារីបើរៀបការជាមួយបុរសអ្នកមាន គឺអាចមានគ្រប់យ៉ាង ដោយមិនចាំបាច់បារម្ភពីជីវភាពរស់នៅទេ។ ប៉ុន្តែអ្នករៀបការជាមួយមនុស្សប្រុសបែបនេះ ប្រៀបដូចជារៀបការជាមួយនឹងទូរទស្សន៍ និងហាងសម្ជស្សអញ្ចឹង ព្រោះអ្នកមិនអាចទទួលបានសុភមង្គលពិតឡើយ ដោយល្អតែឈ្មោះតែប៉ុណ្ណោះ បើគេមិនខ្វល់នឹងអ្នក។
2. នៅពេលដែលអ្នករៀបការជាមួយនឹងប្រុសសង្ហារ ប្រៀបដូចដុតបំផ្លាញខ្លួនទាំងរស់អញ្ចឹង ព្រោះបុរសបែបនេះ មិនអាចរស់នៅជាមួយអ្នកបានយូរឡើយ។ ទោះបីជាគេស្រឡាញ់តែអ្នក ប៉ុន្តែ គេនឹងទ្រាំមិនបាននឹងការពង្វក់របស់ស្រីក្រៅឡើយ។
3. បើអ្នករៀបការជាមួយនឹងបុរសទំនេរវិញ ថ្វីត្បិតតែគេមានពេលគ្រប់គ្រាន់សម្រាប់អ្នក និងគ្រួសារ ប៉ុន្តែគេមិនមានសមត្ថភាពចិញ្ចឹមគ្រួសារ។ ដូចនេះ អ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលត្រូវចេញក្រៅរកចំណូល ដើម្បីទ្រទ្រង់គ្រួសារមួយនេះ។
4. រៀបការជាមួយបុរសដែលចេះនិយាយពាក្យផ្អែមល្ហែមដើម្បីលួងលោមអ្នក នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អរាល់ថ្ងៃ។ ប៉ុន្តែអ្នកមានគិតទេថា គេក៏អាចប្រើពាក្យអស់នេះ ដើម្បីលួងស្រីផ្សេងដែរ នៅពេលដែលធុញនឹងអ្នក ព្រោះជាជំនាញរបស់គេ។ដូចនេះ អ្នកនឹងអាចអង្គុយជូតតែទឹកភ្នែកប៉ុណ្ណោះ។
5. នារីរៀបការជាមួយនរណាក៏អាចស្តាយក្រោយដែរ ប៉ុន្តែឲ្យតែអ្នកក្តាប់សុភមង្គលលើដៃអ្នក នោះអ្នកនឹងអាចធ្វើឲ្យគ្រួសារមួយពោរពេញទៅដោយភាពសប្បាយរីករាយ និងចុះសម្រុងនឹងគ្នា៕