កូនរបស់អ្នកអាចចាប់ផ្ដើមបង្ហាញការយកចិត្តទុកដាក់ ឬព្យាយាមលួងលោមអ្នកដទៃ ដែលសោកសៅ ឬខឹង។ សមត្ថភាពរបស់គេក្នុងការយល់ពីអារម្មណ៍តាមរយៈពាក្យសំដី ឬភាសារបស់រាងកាយកំពុងរុលទៅមុខយ៉ាងខ្លាំង។ គេចាប់ផ្តើមអាចយល់អារម្មណ៍អ្នកដទៃ ដែលមិនត្រឹមត្រូវ នៅចំពោះមុខគេ។ ហើយដោយសារជំនាញនិយាយរបស់គេបានរីកចម្រើន ឥឡូវនេះ គេអាចផ្តល់ការយល់ចិត្តជាមួយពាក្យសម្ដីទន់ភ្លន់ លួងលោម និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ។
តាមការពិត កុមារកាន់តែចេះនិយាយ កាន់តែអាចដាក់ឈ្មោះអារម្មណ៍របស់ពួកគេ ហើយពួកគេមានសមត្ថភាពកាន់តែច្រើន ដើម្បីបង្ហាញការយល់ចិត្ត។ កូនរបស់អ្នកអាចកំណត់អត្តសញ្ញាណដោយភាពក្រៀមក្រំ និងកំហឹង ដោយសារតែគេអាចមានអារម្មណ៍អារម្មណ៍ទាំងនោះ ហើយអាចដាក់ឈ្មោះពួកគេបាន។
អារម្មណ៍ដូចជាអាម៉ាស់ គឺមានភាពស្មុគស្មាញ។ ដើម្បីជួយជំរុញការយល់ដឹងខាងផ្លូវចិត្តរបស់គេ សូមជួយឲ្យពាក្យសម្ដីរបស់គេផ្គូរផ្គងជាមួយនឹងអារម្មណ៍របស់គេ។ ឧទារហ៍ណ៍ ប៉ា ឬម៉ាក់ដឹងថា ការបង្ហាញភាពទន់ខ្សោយនៅចំពោះមុខក្មេងៗទាំងនោះ គឺជាការអាម៉ាស់សម្រាប់កូន! តែកូនត្រូវទ្រាំណា។
ចូរធ្វើឲ្យមានសុទិដ្ឋិនិយម មិនថាអ្នកមើលឃើញថា វាមិនសំខាន់យ៉ាងណាទេ។ អ្នកចង់ឲ្យកូនរបស់អ្នកមា
អារម្មណ៍ថា មានសុវត្ថិភាពក្នុងការចែករំលែកជាមួយអ្នក។ វាជួយឲ្យមានភាពស្មោះត្រង់ ចំពោះអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក។
អ្នកអាចបង្រៀនកូនអំពីគម្រូអាកប្បកិរិយារំភើប រីករាយ និងដឹងគុណផងដែរ។ ចូរនាំគេទៅជាមួយអ្នក នៅពេលអ្នកផ្តល់អាហារដល់អ្នកជិតខាងដែលឈឺ។ ឲ្យគេឱបអ្នក នៅពេលគេពិបាកចិត្ត៕