យោងទៅតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ជាតិសរសៃគឺជាសារធាតុបំបាត់ស្រ្តេស ខណៈពេលដែលសារព័ត៌មាន Mail Online និយាយថា របបអាហារមានជាតិសសៃខ្ពស់ប្រហែលជាធ្វើឲ្យអ្នកមិនងាយស្រ្តេសឡើយ ដោយសារតែពោះវៀនមានឥទ្ធិពលលើខួរក្បាលដែរ។
អ្នកស្រាវជ្រាវជាច្រើនបានចាប់អារម្មណ៍ទៅលើអាស៊ីតខ្លាញ់ដែលមានចង្វាក់ខ្លី។ ម៉ូលេគុលតូចៗទាំងនេះត្រូវបានផលិតឡើងនៅពេលប្រព័ន្ធរំលាយអាហារធ្វើការបំបែកអាហារមានជាតិសរសៃខ្ពស់ដូចជា បន្លែនិងផ្លែឈើ។ វាត្រូវបានគេដឹងថា មានប្រយោជន៍ទៅលើដំណើរការណ៍ជីវសាស្រ្តដូចជា ការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ ដូច្នេះ អ្នកស្រាវជ្រាវជាច្រើនក៏ចង់ឃើញថា តើឥទ្ធិពលទាំងនេះអាចបំបាត់ស្រ្តេសបានឬអត់។
ដែនកំណត់ដ៏សំខាន់មួយនោះគឺថា ការស្រាវជ្រាវបានធ្វើតែលើសត្វកណ្តុរទេ មិនទាន់ធ្វើនៅលើមនុស្សនៅឡើយ។ ពួកគេបានរកឃើញអំណះអំណាងជាច្រើនដែលថា កណ្តុរដែលស៊ីថ្នាំបំប៉នមានជាតិសសៃខ្ពស់គឺមានភាពតានតឹងតិច ហើយក៏មានសុខភាពពោះវៀនល្អជាងមុនដែរ។ ប៉ុន្តែវាគឺជារឿងដែលស្ថិតនៅលើផ្លូវដ៏វែងមួយមុននឹងអាចប្រើលើមនុស្សបាន។
ការញ៉ាំជាតិសសៃទៅទាមការណែនាំអាចនាំឲ្យមានប្រយោជន៍ច្រើនដូចជា បន្ថយការប្រឈមនឹងជំងឺដូចជា មហារីកពោះវៀនធំជាដើម។ ស្រ្តេសគឺជាបញ្ហាសុខភាពញឹកញាប់មួយដែលមនុស្សភាគច្រើនកំពុងតែមានក្នុងជីវិត។ វាក៏មានមធ្យោបាយច្រើនដែរក្នុងការបំបាត់ស្រ្តេសក្រៅពីរបបអាហារ៕