ការឡើងប៉ោងសរសៃឈាមអាក់ទែគឺជាភាពមិនធម្មតាមួយរបស់ជញ្ជាំងសរសៃឈាមអាក់ទែ ។ ជាធម្មតា ជញ្ជាំងសរសៃឈាមអាក់ទែមានភាពក្រាស់ និងពោរពេញទៅដោយសាច់ដុំ ដែលជាហេតុធ្វើអោយអាចធន់នឹងសម្ពាធដ៏ធ្ងន់ៗ ។ ទោះបីជាយ៉ាងណាក៏ដោយ មានម្តងម្កាលយដែរ ដែលជញ្ជាំងរបស់សរសៃឈាមអាក់ទែទៅជាខ្សោយ ។ ប្រការនេះធ្វើអោយសម្ពាធនៅក្នុងសរសៃឈាមអាក់ទែរុញចេញមកខាងក្រៅ និងបង្កើតបានជាថ្នក់ ឬរូបរាងដូចបាឡុង ដែលគេអោយឈ្មោះថា ប៉ោងសរសៃឈាម ។
ការរីកប៉ោងសរសៃឈាមអាក់ទែអាចកើតឡើងលើសរសៃឈាមគ្រប់កន្លែងទាំងអស់ ប៉ុន្តែសរសៃអាក់ទែដែលច្រើនកើតជាងគេនោះគឺ Aorta (Aortic Aneurysm) ។ សរសៃ Aorta គឺជាអាក់ទែដ៏ធំជាងគេបង្អស់នៅក្នុងខ្លួនមនុស្ស ។ វាមាននាទីដឹកនាំឈាមពីបេះដូងទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ។ ការរីប៉ោងសរសៃ Aorta អាចកើតឡើងនៅក្នុងកន្លែងពីរសំខាន់ៗគឺ៖
- Abdominal Aortic Aneurysms ដែលវាកើតឡើងនៅលើផ្នែកមួយរបស់សរសៃ Aorta រត់ត្រង់ចំនុចពាក់កណ្តាលទៅចំនុចខាងក្រោមរបស់ពោះ ។
- Thoracic Aortic Aneurysms ដែលវាកើតឡើងនៅលើផ្នែកមួយរបស់សរសៃ Aorta រត់ត្រង់កន្លែងដើមទ្រូង ។ បញ្ហានេះគឺមិនសូវនឹងកើតមានដូច Abdominal Aortic Aneurysms ទេ ។
ចំពោះការរីកប៉ោងសរសៃឈាមតូចៗមិនចាំបាច់ទាមទារនូវការព្យាបាលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ការរីប៉ោងសរសៃឈាមធ្វើអោយប្រឈមកាន់តែខ្លាំងនឹង៖
- ករកើតកំណកដែលធ្វើអោយក្រិនសរសៃឈាមត្រង់កន្លែងរីកប៉ោងសរសៃឈាម ។ នេះធ្វើអោយជញ្ជាំងសរសៃឈាមអាក់ទែទៅជាខ្សោយបាន ។
- កំណកឈាមប្រហែលជាត្រូវកើតនៅកន្លែងជាមួយគ្នា ហើយប្រឈមកាន់តែខ្លាំងនឹងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ។
- ការរីកប៉ោងសរសៃឈាមមានទំហំកាន់តែខ្លាំងជាងមុន ដែលជាហេតុធ្វើអោយសង្កត់លើសរីរាង្គផ្សេងៗ ហើយប្រហែលជាធ្វើអោយឈឺដើមទ្រូងដែរ ។
- សរសៃឈាមដែលប៉ោងផ្ទុះបែក ដោយសារតែជញ្ជាំងរបស់សរសៃឈាមអាក់ទែនោះស្តើងពេក ហើយភាពខ្សោយបែបនេះប្រហែលជាកើតឡើងដោយសារភាពតានតឹងក្នុងអារម្មណ៍ ។ ការផ្ទុះបែករបស់ Aortic Aneurysm គឺជាហានិភ័យមួយដែលគំរាមកំហែងដល់ជីវិតបាន ។
មូលហេតុ
ការីកប៉ោងសរសៃ Aorta ប្រហែលជាកើតឡើងដោយសារ៖
- ជម្ងឺក្រិនសរសៃឈាម ឬសរសៃឈាមអាក់ទែឡើងរឹង ដែលជាហេតុធ្វើអោយជញ្ជាំងសរសៃឈាមអាក់ទែនោះខ្សោយ ។
- ជំងឺលើសសម្ពាធឈាមខ្លាំង
- ភាពមិនធម្មតាពីកំណើត ។ បញ្ហាមួយចំនួនដូចជា Marfan Syndrome គឺកើតមានឡើងតាំងពីកំណើត ហើយធ្វើអោយជញ្ជាំងសរសៃឈាមអាក់ទែទៅជាខ្សោយបាន ។
- អាយុ
- ជំងឺស្វាយត្រូវបានចាត់ទុកថាជាមូលហេតុចម្បងធ្វើអោយមាន Thoracic Aneurysm ប៉ុន្តែវាមិនកើតឡើងក្នុងរយៈពេលយូរនោះទេ ។
ចំណាំ៖ ជំនួសអោយមូលហេតុធ្វើអោយរីកប៉ោងជញ្ជាំងសរសៃឈាមអាក់ទែ ការរីកធំរបស់សរសៃAorta អាចកើតឡើងម្តងម្កាលនៅចន្លោះស្រទាប់របស់សរសៃឈាមអាក់ទែខ្លួនឯងដែលគេហៅបញ្ហានេះថា Dissecting Aneurysm ។ ឈាមចាប់ផ្តើមហូរទៅក្នុងស្រទាប់នោះហើយកាត់ផ្តាច់លំហូរឈាមនៅក្នុងអាក់ទែនោះដែរ ។ បញ្ហានេះអាចធ្វើអោយសរសៃឈាមអាក់ទែនោះផ្ទុះបែកយ៉ាងលឿន ។
រោគសញ្ញា
ការរីកប៉ោងសរសៃឈាមអាក់ទែច្រើនតែមិនបង្កជារោគសញ្ញាអ្វីទាំអស់ ។ ប៉ុន្តែប្រសិនបើវាមាន រោគសញ្ញានោះអាចជា៖
- ឈឺនៅក្នុងដើមទ្រូង ពោះ ឬនៅចំពាក់កណ្តាលឆ្អឹងស្លាបប្រចៀវទាំងពីរ មានលក្ខណៈដូចគេហែក ។
- ចំពោះ Thoracic Aneurysm ប្រហែលជាធ្វើអោយពិបាកដកដង្ហើម សម្លេងស្អក ក្អកលឺដូចមានអ្វីមួយសង្កត់សួត និងផ្លូវដង្ហើម និង ពិបាកលេបអាហារដោយសារមានអ្វីសង្កត់បំពង់ Esophagus ។
- ការផ្ទុះបែកសរសៃឈាមដែលរីកប៉ោងអាចធ្វើអោយអ្នកជំងឺបាត់បង់ស្មារតី ដាច់សរសៃឈាមខួរក្បាល ស្ហុក ឬគាំងបេះដូង ។
ប្រសិនបើអ្នកធ្លាប់មានបញ្ហាឈឺដើមទ្រូង ពោះ ខ្នង ឬរោគសញ្ញាទាំងឡាយដែលមានសភាពដូចការបកស្រាយខាងលើដោយមិនដឹងមូលហេតុ ចូរស្វែងរកសេវាខាងផ្នែកសុខាភិបាលដើម្បីពីគ្រោះយោបល់ ។
រោគវិនិច្ឆ័យ
រោគវិនិច្ឆ័យសំរាប់ការរីកប៉ោងសរសៃ Aneurysm គឺមានភាពពិបាកព្រោះវាច្រើនតែមិនបង្កអោយមានរោគសញ្ញាអ្វីទាំងអស់ ។ គ្រូពេទ្យម្នាក់ប្រហែលជាអាចរកវាឃើញដោយចៃដន្យក្នុងពេលពិនិត្យជំងឺ ។ Thoracic Aneurysm ប្រហែលជាធ្វើអោយបេះដូងដើរមិនធម្មតា ។ ចំពោះ Abdominal Aneurysm ធ្វើអោយការស្ទាបពោះទៅមានអារម្មណ៍ដូចជាប៉ះដុំមួយដែលចេះលោតនៅលើក្រពះ ។
ប្រសិនបើមានការរកឃើញហើយ វាត្រូវតែមានការតាមដានបន្ត ។ ការរីកប៉ោងសរសៃឈាមអាចទៅជាគ្រោះថ្នាក់ និងងាយនឹងផ្ទុះបែកនៅពេលដែលវាមានទំហំធំជាង ៥សងទីម៉ែត្រ ។ តេស្តសំរាប់រកមានដូចជា៖
- អេកូ
- ថតសរសៃឈាម (តេស្តដែលមានការចាក់ dye ដើម្បីមើលសរសៃឈាម Aorta)
- Magnetic Resonance Imaging (MRI)
- Computed Tomography (CT Scan)
ការព្យាបាល
ចំពោះការរីកប៉ោងសរសៃ Aorta ដែលមានទំហំតូចមិនបង្កអោយមានរោគសញ្ញាអ្វីដែលត្រូវការតាមដានគ្រប់ពេលវេលានោះទេតែនៅពេលដែលវាទៅជាធំហើយ គឺប្រឈមកាន់តែខ្ពស់នឹងការផ្ទុះបែក ។
នៅពេលការរីកធំនៃសរសៃ Aortic ទៅជាធំ ឬធ្វើអោយមានរោគសញ្ញា ភាពខ្សោយរបស់សរសៃឈាមនោះអាចនឹងត្រូវវះកាត់ដកវាចេញ និងជំនួសវិញដោយសរសៃឈាមសប្បនិមិត្ត ។ ប្រសិនបើការរីកធំនោះនៅជិតប្រើសរបស់ Aorta ពេក ប្រើសនោះក៏ត្រូវដូរចេញផងដែរ ។
ការវះកាត់ជួសជុលសរសៃឈាមដែលរីកធំគឺជាផលវិបាក ហើយទាមទារនូវបទពិសោធន៍ច្រើនចំពោះការវះកាត់ និងក្រុមវះកាត់ ។ ទោះបីជាយ៉ាងណាក៏ដោយ បើមានការធ្វេសប្រហេសការរីកប៉ោងសរសៃឈាមអាក់ទែគឺប្រឈមកាន់តែខ្លាំង ។ ការវះកាត់ជួសជុលទាមទាអោយមានការបើកដើមទ្រូង ឬពោះ ការដាក់ថ្នាំសណ្តំ និងជាធម្មតាត្រូវសម្រាកក្នុងមន្ទីរពេទ្យយ៉ាងតិចណាស់ ៥ថ្ងៃដែរ ។ ប្រសិនបើអ្នកស្ថិតក្នុងការវះកាត់ជួសជុលការរីកប៉ោងសរសៃឈាមអាក់ទែ ត្រូវតែទំលាប់ខ្លួនរស់នៅដែលមានសុខភាពល្អ ។ វិធីសាស្រ្តថ្មីសម្រាប់ជួសជុល Abdominal និង Thoracic Aneurysm ប្រហែលជាផ្តល់ប្រយោជន៍ច្រើនសំរាប់អ្នកជម្ងឺដែលមានការប្រឈមមុខខ្ពស់ ។
ការការពារ
ដើម្បីការពារភាពធ្ងន់ធ្ងររបស់ការរីកធំនៃសរសៃ Aorta អ្នកដែលមានបញ្ហាក្រិនសរសៃឈាមគ្រប់កន្លែងជាពិសេស សរសៃឈាមបេះដូង Coronary ឬ សរសៃ Carotid គួរតែទៅពិនិត្យជាមួយគ្រូពេទ្យអោយបានទៀងទាត់ ។