យោងទៅតាមការសិក្សាថ្មីមួយដែលនិយាយមិនបានត្រឹមរបស់ The Daily Telegraph បានឲ្យដឹងថា មនុស្សវ័យកណ្តាលដែលញ៉ាំគ្រឿងស្រវឹងប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង។ ការសិក្សាបានរកឃើញថា អ្នកដែលមិនបានញ៉ាំគ្រឿងស្រវឹងក្នុងវ័យកណ្តាលគឺទំនងជាអាចកើតជំងឺភ្លេចភ្លាំងប្រមាណ ៤៥ភាគរយជាងអ្នកដែលញ៉ាំមិនដល់ ១៤កំប៉ុងក្នុងមួយសប្តាហ៍។ ប៉ុន្តែការសិក្សាដូចគ្នានេះបានរកឃើញថា ការប្រឈមនឹងភាពភ្លេចភ្លាំងក៏កើតឡើងលើអ្នកដែលញ៉ាំច្រើនជាងចំនួនណែនាំ។
អ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យពីគម្រោងមួយដែលបានធ្វើឡើងលើជនជាតិអង់គ្លេសច្រើនជាង ៩០០០នាក់ចាប់ពីឆ្នាំ ១៩៨៥ នៅពេលដែលពួកគេអាយុពី ៣៥ ទៅ៥៥ឆ្នាំ។ រយៈពេលច្រើនឆ្នាំមកនេះ អ្នកស្រាវជ្រាវបានកត់ត្រាទៅលើទម្លាប់ញ៉ាំគ្រឿងស្រវឹង របៀបរស់នៅ និងសុខភាព។ ក្នុងនោះដែរមានមនុស្សប្រមាណ ៣៩៧នាក់កើតបញ្ហាភ្លេចភ្លាំង។ ភាពភ្លេចភ្លាំងទំនងជាកើតឡើងដែរបើសិនជាពួកគេជក់បារី ធាត់ជ្រុល មានជំងឺបេះដូងសរសៃឈាម ឬជំងឺទឹកនោមផ្អែម។
ខណៈពេលដែលវាជាការពិតមួយត្រង់ថា អ្នកដែលមិនបានញ៉ាំគ្រឿងស្រវឹង ឬញ៉ាំម្តងម្កាល ក៏ត្រូវបានគេរកឃើញថា ទំនងជាកើតជំងឺភ្លេចភ្លាំងផងដែរ។ ប៉ុន្តែគេមិនបានដឹងថា តើគេញ៉ាំច្រើនប៉ុណ្ណាទេកាលពីវ័យក្មេង។ អ្នកដែលប្រឈមកាន់តែខ្ពស់បានឈប់ញ៉ាំគ្រឿងស្រវឹងដោយសារតែបារម្ភអំពីសុខភាព ឬដោយសារតែបារម្ភអំពីការញ៉ាំច្រើនពេកកាលពីនៅក្មេង។
ជាមួយគ្នានេះដែរ វាក៏មិនមានអ្វីដែលបារម្ភងដែរ ដែលថា អ្នកមិនបានញ៉ាំគ្រឿងស្រវឹង និងមិនមានជំងឺបេះដូងសរសៃឈាម ឬទឹកនោមផ្អែមមិនប្រឈមខ្ពស់ភាពភ្លេចភ្លាំង។ មធ្យោបាយដែលគេដឹងថា អាចជួយបន្ថយការប្រឈមនឹងភាពភ្លេចភ្លាំងនោះគឺ ការហាត់ប្រាណទៀងទាត់ ញ៉ាំអាហារផ្តល់សុខភាព និងឈប់ជក់បារីបើសិនជាអ្នកជក់៕