ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអាចធ្វើឲ្យអ្នកមានរាងស្អាតបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យស្ថិតក្នុងចន្លោះចាប់ពីម៉ោង៧ ដល់ម៉ោង៨ ព្រោះវាជាពេលវេលា ដែលរាងកាយអ្នកអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ថែមទាំងមិនធ្វើឲ្យអ្នកធាត់នោះទេ។
2. នៅចន្លោះពីម៉ោង10:30ដល់ម៉ោង11:00 អ្នកគួរតែពិសារអាហារសម្រន់មួយចំនួនដូចជាចេក ទឹកដោះគោជូរ ពងមាន់ ទំពាំងបាយជូរក្រៀម សណ្តែកដី ឬសាឡាតជាដើម ដើម្បីការពារអ្នកមិនឲ្យញ៉ាំអាហារថ្ងៃត្រង់ច្រើន។
3. ចាប់ពីម៉ោង១២ ដល់ម៉ោង១ ជាពេលវេលាល្អក្នុងការបរិភោគអាហារថ្ងៃត្រង់។ ប៉ុន្តែនៅពេលដែលអ្នកពិសារ អ្នកគួរតែទម្លាក់ការងារចុះសិន ទើបមិនធ្វើឲ្យអ្នកឆាប់ធាត់។
4. ចាប់ពីម៉ោង៣កន្លះ ដល់ម៉ោង៤ អ្នកអាចបរិភោគអាហារសម្រន់មួយចំនួនដូចជា ផ្លែឈើ ទឹកឃ្មុំ កាហ្វេ ទឹកដោះគោជូរ សូកូឡាខ្មៅ ឬស្រូវសាលីជាដើម ព្រោះវាអាចបំបាត់អាការៈឃ្លាន ថែមទាំងជួយអ្នកឲ្យមានអារម្មណ៍ក្នុងការបំពេញការងារទៀតផង។
5. ចាប់ពីម៉ោង៦ ដល់ម៉ោង៧យប់ ជាពេលដែលអ្នកអាចពិសារអាហារពេលល្ងាចបានហើយ ព្រោះវាងាយស្រួលរំលាយ ថែមទាំងអាចធ្វើឲ្យអ្នកគេងលក់ស្រួលទៀតផង។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់នោះទេ៕