ទូរទស្សន៍ ឬទូរស័ព្ទ គឺជាឧបករណ៍បន្ធូរអារម្មណ៍ ក្រោយពេលសម្រាកពីការងារ ប៉ុន្តែប្រសិនបើអ្នករវល់នឹងវា ហើយចំណាយពេលច្រើនទៅលើ ដោយភ្លេចក្រុមគ្រួសារ ឬប្តីប្រពន្ធរបស់អ្នក អ្នកច្បាស់ជាមានរឿងធំហើយ។
យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូននូវអត្ថប្រយោជន៍ទាំង ៦ ដែលអ្នកនឹងទទួលបាន ក្រោយពេលអ្នកកាត់បន្ថយការមើលទូរទស្សន៍ ឬទូរស័ព្ទដៃ ៖
1. បន្ថែមពេលវេលា និងភាពស្និទ្ធស្នាលដល់សមាជិកក្រុមគ្រួសារ
2. អ្នកសល់ពេល ដើម្បីធ្វើការងារផ្ទះ ឬការងារផ្សេងៗទៀត
3. អ្នកមានពេលវេលាបន្ថែម ដើម្បីបង្រៀន និងអប់រំកូនៗ
4. អ្នកអាចមានពេលវេលាចម្អិនអាហារជាមួយគ្នាជាលក្ខណៈគ្រួសារ
5. បន្ទប់ទទួលភ្ញៀវ និងកន្លែងញ៉ាំបាយ អាចក្លាយជាកន្លែងប្រមូលផ្តុំពិភាក្សា លេងល្បែង និងដោះស្រាយបញ្ហានានា
6. ប្តីប្រពន្ធមានពេលវេលាដែលមានគុណភាពល្អ និងរ៉ូមែនទិកបន្ថែមទៀត៕