វាគឺជារឿងមួយធម្មតាទេដែលស្ត្រីមករដូវមិនទៀងសម្រាប់រយៈពេលពីរបីឆ្នាំដំបូងនៃការមករដូវ ហើយពេលខ្លះក៏អាចនឹងយូរជាងធម្មតាទៀតផង។ ប៉ុន្តែមធ្យោបាយតែមួយគត់ដើម្បីដឹងថាវាធម្មតាឬអត់ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ចំពោះរយៈពេលនៃការមករដូវម្តងៗអាចនឹងប្រែប្រួលពីស្ត្រីម្នាក់ទៅម្នាក់ទៀត តែជាមធ្យមគឺចន្លោះពី ២១ ទៅ ៣៥ថ្ងៃ។
រឿងមួយចំនួនដែលអាចបណ្តាលឲ្យរដូវមកមិទៀតនោះមានដូចជា៖
- ស្ត្រីអាចមានអ្វីមួយកើតឡើងចំពោះអ័រម៉ូនរបស់នាង
- ហាត់ប្រាណច្រើនពេក
- មិនញ៉ាំអាហារសម្បូរកាឡូរី
- ស្គមពេក ឬធាត់ពេក
- កំពុងតែប្រើប្រាស់ថ្នាំ ជាពិសេសថ្នាំសរសៃ (Steroids)
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមករដូវមិនទៀងរហូតដល់ច្រើនជាង ៣ឆ្នាំ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យហើយ។ ពេលនោះគាត់អាចនឹងចេញជាថ្នាំដើម្បីជួយព្យាបាលបញ្ហារបស់វា។ បើសិនជារឿងផ្សេងដូចជា ហាត់ប្រាណ ឬទម្លាប់ញ៉ាំអាហារគឺជាមូលហេតុនាំឲ្យរដូវមកមិនទៀត គ្រូពេទ្យទំនងជានឹងផ្តល់ជាយោលខ្លះៗដើម្បីជួយអ្នកផ្លាស់ប្តូរទម្លាប់ទាំងនោះ។
ក្មេងស្រីដែឡរួមភេទ ឬធ្លាប់រួមភេទពីមុនមក គួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានមួយឆ្នាំម្តងដែរ។ ការមានផ្ទៃពោះ ឬជំងឺកាមរោគអាចប៉ះពាល់ដល់រដូវមនុស្សស្រី ហើយជំងឺកាមរោគខ្លះក៏បង្កជាផលវិបាកធ្ងន់ធ្ងររយៈពេលយូរដែរ ជាពិសេសការអត់កូនតែម្តង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ teenshealth.org
ត្រួតពិនិត្យដោយ www.health.com.kh