ក្រុមអ្នកជំនាញបានបង្ហើបអំពី របបអាហារដែលល្អបំផុត ដើម្បីបរិភោគ និងអាហារដែលអ្នកគួរកាត់បន្ថយ ដើម្បីការពារជំងឺមហារីកសុដន់ តាមរយៈតារាងបញ្ជីខាងក្រោមនេះ ៖
1. អ្នកដែលញ៉ាំបន្លែ ផ្លែឈើ បសុសត្វ ត្រី និងផលិតផលទឹកដោះគោមានជាតិខ្លាញ់តិច មានអត្រាថយចុះនៃមហារីកប្រភេទនេះ។
2. មានភ័ស្តុតាងរឹងមាំដែលថា ការសេពគ្រឿងស្រវឹង បង្កើនឪកាសទទួលយកជំងឺមហារីក។ សូម្បីតែពីរបីកែវក្នុងមួយសប្តាហ៍ ក៏អាចធ្វើឲ្យជំងឺមហារីកកាន់តែកើនឡើងដែរ។ ប្រសិនបើអ្នកព្រួយបារម្ភ ចូរនិយាយថាទេ។
3. អ្នកក៏គួរតែតមសាច់ដែលដុត ឬអាំងនៅលើអណ្តាតភ្លើងផងដែរ។ នៅពេលដែលផលិតផលសត្វចម្អិននៅសីតុណ្ហភាពខ្ពស់ ពួកវាបង្កើតបានជាសារធាតុគីមី ដែលបង្កឲ្យមានជំងឺមហារីក។ សូមប្រាកដថា សាច់ដែលអ្នកបរិភោគមិនឆេះ។
4. ដើម្បីបន្ថយហានិភ័យរបស់អ្នក ចូរបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ ជាពិសេសគ្រាប់ធញ្ញជាតិ។ កាល់ស្យូម និងវីតាមីន D ក៏អាចការពារអ្នកផងដែរ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ន ៖ បើច្រើនពេក វាអាចបង្កើនឱកាសរបស់អ្នកចំពោះការកើតជំងឺមហារីកដទៃទៀត៕