ដើម្បីធ្វើលំហាត់ប្រាណដោយសុវត្ថិភាព មនុស្សជាច្រើនដែលមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬអ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ថ្នាំ គួរតែពិនិត្យកម្រិតជាតិស្ករក្នុងឈាម មុនពេល អំឡុងពេល និងក្រោយពីហាត់ប្រាណរួច។
នេះគឺដើម្បីបង្ហាញថាតើ រាងកាយរបស់អ្នកឆ្លើយតបយ៉ាងដូចម្តេច ចំពោះការធ្វើលំហាត់ប្រាណ ហើយវាអាចជួយទប់ស្កាត់ការប្រែប្រួលនៃជាតិស្ករនៅក្នុងឈាមដែលអាចមានគ្រោះថ្នាក់ចំពោះអ្នក។
កម្រិតជាតិស្ករនៅក្នុងឈាមគួរតែត្រូវបានធ្វើតេស្ត ៣០ នាទី មុនពេលហាត់ប្រាណ។ ប្រសិនបើពួកគេមាន ៖
1. ទាបជាង ១០០ (mg / dL) ជាតិស្ករក្នុងឈាមអាចទាបពេកក្នុងការហាត់ប្រាណ។
2. ចន្លោះពី ១០០ ទៅ ២៥០ (mg / dL) – នេះគឺជាជួរល្អបំផុត ដែលវាមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនចាប់ផ្តើមហាត់ប្រាណ។
3. ២៥០ (mg / dL) ឬខ្ពស់ជាងនេះ – ជាតិស្ករនៅក្នុងឈាមអាចខ្ពស់ពេកក្នុងការធ្វើលំហាត់ប្រាណ។
ក្នុងអំឡុងពេលហាត់ប្រាណ ការហាត់ប្រាណយូរអង្វែង ឬសកម្មភាពថ្មីៗ កម្រិតជាតិស្ករក្នុងឈាមគួរតែត្រូវបានធ្វើតេស្តរៀងរាល់ ៣០ នាទីម្តង។
ចូរបញ្ឈប់ការធ្វើលំហាត់ប្រាណ ប្រសិនបើមានសញ្ញាដូចខាងក្រោម ៖
1. ជាតិស្ករនៅក្នុងឈាមទាបជាង ៧០ (mg / dL)
2. ចេះតែទន់ខ្សោយ
3. ខ្សោយ
4. ការយល់ច្រឡំ។
បន្ទាប់ពីធ្វើលំហាត់ប្រាណ ចូរពិនិត្យកម្រិតជាតិស្ករក្នុងឈាមភ្លាមៗ។ ពិនិត្យមើលកម្រិតជាច្រើនដងក្នុងថ្ងៃបន្ទាប់ – ការធ្វើលំហាត់ប្រាណ អាចបន្ថយជាតិស្ករក្នុងឈាមរហូតដល់ ២៤ ម៉ោង៕