យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតក្នុងមួយថ្ងៃ ហើយការដែលតមអាហារនេះវិញ អាចបង្កើនឱកាសកើតជំងឺគាំងបេះដូងខ្ពស់ផង។ ដំណឹងនេះបានមកពីការសិក្សាចំនួន ១៦ឆ្នាំដែលសិក្សាទៅលើចំនួនមនុស្សដ៏ធំមួយដែលមានអាយុវ័យកណ្តាល និងអ្នកជំនាញខាងសុខាភិបាលអាមេរិកប្រុសចាស់ៗ ទម្លាប់នៃការញ៉ាំរបស់ពួកគេ និងការប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូងរបស់ពួកគេផង។ គេបានរកឃើញថា បុរសដែលប្រាប់ថា កំពុងតែមិនបានញ៉ាំអាហារពេលពញរឹកគឺមានការប្រឈមខ្ពស់ប្រមាណ ២៧ភាគរយនៃជំងឺសរសៃឈាមបេះដូងច្រើនជាងបុរសដែលបានញ៉ាំអាហារពេលព្រឹក។
បុរសដែលញ៉ាំអាហារសម្រននៅពាក់កណ្តាលយប់ទៀងទាត់ (ភ្ញាក់ពីគេងដើម្បីញ៉ាំអាហារក្រោយពីគេងរួចហើយ) ត្រូវបានគេរកឃើញថា មានការប្រឈមខ្ពស់ ៥៥ភាគរយនៃជំងឺបេះដូងសរសៃឈាមជាងបុរសដែលមិនបានញ៉ាំ។ យ៉ាងណាមិញ វាមិនមានទំនាក់ទំនងណាមួយត្រូវបានគេរកឃើញរវាងការញ៉ាំអាហារញឹកញាប់ និងការប្រឈមនឹងជំងឺបេះដូងសរសៃឈាមឡើយ។ រឿងនេះបានណែនាំថា វាគឺជាពេលវេលានៃការញ៉ាំអាហារចៀងភាពញឹកញាប់នៃការញ៉ាំអាហារ ដែលវាមានឥទ្ធិពលយ៉ាងធំមួយទៅលើសុខភាពបេះដូង។
ប៉ុន្តែដោយសារតែលក្ខណៈនៃការសិក្សានេះ ដូច្នេះមូលហេតុ និងឥទ្ធិពលដោយផ្ទាល់នៃទំនាក់ទំនងអាហារពេលព្រឹក និងសុខភាពមិនអាចត្រូវបានគេអះអាអបានឡើយ។ ខណៈពេលដែលអ្នកស្រាវជ្រាវចង់បញ្ចុះកត្តារបៀបរស់នៅទៅក្នុងការសិក្សានេះដែរ តែវាអាចជាករណីដែរ ដែលមនុស្សយើងត្រូវការពេលច្រើនដើម្បីញ៉ាំអាហារពេលព្រឹកឲ្យទៀងទៀត ហើយមានរបៀបរស់នៅដែលផ្តល់សុខភាពល្អជាង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk