អាពាហ៍ពិពាហ៍គឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់មនុស្សស្រី។បើរៀបការជាមួយមនុស្សប្រុសដែលខុស នោះជីវិតអ្នកនឹងចប់។ដូចនេះមុនពេលដែលរៀបការអ្នកគួរតែជ្រើសរើសមនុស្សប្រុសដែលត្រូវ។តើគួរធ្វើដូចម្តេចទើបអាចដឹងថាបុរសដែលអ្នកចង់រៀបការជាមួយល្អឬអាក្រក់នោះ?
1. អ្នកគួរតែទៅផ្ទះបុរសនោះមើលថាតើមានផ្ជួររូបថតជុំគ្នាឬទេ? បើមានគឺជាបុរសដែលល្អ ដោយអ្នកអាចជ្រើសរើសបាន។
2. អ្នកត្រូវចេះសង្កេតមើលក្រុមមិត្តភក្តិរបស់គេ ថាតើគេមានមិត្តភក្តិស្រីច្រើនជាងប្រុសឬ? បើគេមានមិត្តភក្តិជាស្រីច្រើនជាងបុរស អ្នកគួរតែប្រយ័ត្នឲ្យហើយ ដោយធ្វើការសម្រេចចិត្តឲ្យត្រូវ។
3. បើនៅពេលដែលគេណាត់ជួបអ្នក ហើយគេនាំគ្មួយគេទៅជាមួយ នោះបញ្ជាក់ថាគេអាចជាឳពុកល្អម្នាក់ ដោយអាចមើលថែទាំគ្រួសារបានល្អ។
4. អ្នកត្រូវមើលពេលវេលាគេ។ បើគេទុកពេលវេលាគេសំខាន់ជាងពេលវេលាអ្នក នោះបញ្ជាក់ថាគេមិនគោរពអ្នកឡើយ។ ដូចនេះ ទោះបីជាអ្នកកសាងគ្រួសារជាមួយគេ ក៏មិនអាចទទួលបានសុភមង្គលពិតដែរ។
5. អ្នកត្រូវមើលអាកប្បកិរិយាគេចំពោះម្តាយគេ។ បើគេចេះគោរពម្តាយនិងស្រលាញ់ម្តាយ នោះគេក៏ចេះស្រលាញ់ប្រពន្ធដែរ។ ដូចនេះ អ្នកអាចជ្រើសរើសកសាងគ្រួសារជាមួយគេបាន។
6. ចុងក្រោយត្រូវមើលពីសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់គេ។ ដូចនេះមុនពេលដែលរៀបការនារីគ្រប់រូបត្រូវតែពិនិត្យមើលបុរសឲ្យបានល្អិតល្អន់ជាមុនសិនទើបធ្វើការសំរេចចិត្តក្រោយ៕