ស្នាកស្នាមរបួសអាចក្លាយទៅជាចំណុចចាប់ផ្តើមសន្ទនាដ៏អស្ចារ្យមួយ ព្រោះវាតែងតែជាចំណុចរសើប ឬមិនមានផាសុកភាពក្នុងការមិនពេញចិត្តនឹងរាងកាយរបស់ខ្លួន។ យ៉ាងណាមិញ វាក៏មិនមានអ្វីខុសដែរក្នុងការមានស្នាកស្នាមមួយចំនួនលើរាងកាយដោយសារតែការមានរបួសនានាដែរ។ ហេតុដូច្នេះហើយបានជាមានមនុស្សជាច្រើនចង់លុបបំបាត់ស្នាកស្នាមទាំងនោះតាមរយៈះការវះកាត់។ យ៉ាងណាមិញ ការវះកាត់អាចជារឿងពិបាកនឹងសម្រេចចិត្ត ដោយសារតែវាមានការឈឺចាប់ និងចំណាយថវិកាច្រើន។ សំណាងដែល ដើម្បីលុបបំបាត់ស្នាកស្នាម យកល្អគួរតែព្យាយាម និងសាកល្បងវិធីធម្មជាតិដូចខាងក្រោមនេះសិនទៅ៖
ប្រទាលកន្ទុយក្រពើ
យើងទាំងអស់គ្នាដឹងហើយថា ប្រទាលកន្ទុយក្រពើត្រូវបានគេចាត់ទុកថាជារុក្ខជាតិដ៏អស្ចារ្យមួយដោយសារតែវាមានប្រយោជន៍ចំពោះសុខភាពច្រើន ហើយវាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ ដែលវាអាចជួយបំបាត់ស្នាកស្នាមលើស្បែកមនុស្សយើងបាន។ ជែលរបស់ប្រទាលនេះគឺអាចផ្តល់ស្នាមរលោងឡើងវិញដល់ស្បែកដែលខូចតាមរយៈការបណ្តុះស្បែកថ្មីឡើងវិញ និងពង្រឹងដល់ការជាសះផង។ បើសិនជាអ្នកមានប្រទាលកន្ទុយក្រពើស្រស់ ចូរប្រាកដថា អ្នកបានប្រើប្រាស់វាច្រើនតាមតែអាចធ្វើទៅបាន។
ប្រេងដូង
ប្រេងដងូងមានសមត្ថភាពផ្តល់ជីវជាតិ និងជួយឲ្យស្បែកជា ដោយសារតែវាមានអាស៊ីតខ្លាញ់ប្រភេទច្រវាក់មធ្យម។ នៅពេលលាបវាលើស្នាមរបួសជាទៀងទាត់ វានឹងជួយពង្រឹងដល់សុខភាពស្បែកឲ្យជាលឿន ព្រមទាំងផ្តល់សំណើមដល់ស្បែកកាន់តែច្រើនទៀតផង។ វាមិនត្រឹមតែជួយលុបបំបាត់ស្នាមទេ តែក៏ជួយធ្វើឲ្យស្បែកមានសុខភាពល្អដែរ។
វីតាមីន E
សេរ៉ូមវីតាមីន E ពិតជាអាចជួយបំបាត់ស្នាមលើស្បែកបានដោយសារតែវាមានអង់ទីអុកស៊ីដង់ អាចជួយការពារស្បែកពីកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យ។ អ្នកអាចទិញវានៅតាមទីផ្សា និងរកបានក្នុងអាហារជាច្រើនដូចជា ស៊ុត បន្លែ និងផ្លែឈើដែលសុទ្ធសឹងតែសំខាន់ចំពោះសុខភាពទាំងអស់។ ការបង្កើនការញ៉ាំអាហារទាំងនេះអាចធ្វើឲ្យស្បែកកាន់តែមានសុខភាពល្អ និងជួយឲ្យជាលិការដែលខូចខាតរួចនោះជាលឿនផង៕