ទឹកកាម ជាធម្មតា មានពណ៌សប្រផេះ ហើយវាមានលក្ខណៈខាប់ៗ បន្ទាប់ពីចេញមកខាងក្រៅ នៅក្នុងរយៈពេល ៣០ នាទីដំបូង។ រូបរាងនៃទឹកកាម អាចមានការផ្លាស់ប្តូរជាបណ្តោះអាសន្ន ដែលវាមិនមែនជាបញ្ហាសុខភាពនោះទេ។
ទោះបីជាយ៉ាងណា ពេលខ្លះ ការផ្លាស់ប្តូរទាំងនេះ អាចជាសញ្ញានៃជំងឺណាមួយ ដែលតម្រូវអ្នកជំងឺ ត្រូវទទួលការវាយតម្លៃបន្ថែមទៀត។ ប្រសិនបើការផ្លាស់ប្តូរ មានរយៈពេលយូរជាងមួយ ឬពីរសប្តាហ៍ ឬប្រសិនបើមានការផ្លាស់ប្តូរពណ៌ ហើយកើតមានរួមជាមួយ រោគសញ្ញាផ្សេងទៀតៗ ដូចជា ការឈឺចាប់ គ្រុនក្តៅ ការខូចមុខងារផ្លូវភេទ ឬមានឈាមនៅក្នុងទឹកនោម អ្នកត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការពិនិត្យបន្ថែមទៀត។
ភាពមិនប្រក្រតីនៃពណ៌ ឬកំហាប់របស់ទឹកកាម អាចបណ្តាលមកពី៖
• ពណ៌ផ្កាឈូក ឬក្រហមត្នោត៖ វាកើតឡើងក្រោយការច្រិបសាច់ក្រពេញប្រូស្តាត ឬការរលាក ឬការហូរឈាមក្នុងក្រពេញប្រូស្តាត ឬក្នុងបំពង់ទឹកកាម។
• ពណ៌លឿង៖ វាអាចជាទឹកនោមនៅក្នុងទឹកកាម ជំងឺខាន់លឿង ឬកម្រិតកោសិកាឈាមសរខ្ពស់ខុសប្រក្រតី។
• ចលនាយឺតហួសហេតុពេក ឬស្អិតរលាកនៃបំពង់តម្រង់នោម
• ពណ៌លឿងបៃតង ៖ ជាការរលាកក្រពេញប្រូស្តាត៕
www.health.com.kh