ការសិក្សាមួយទៅលើរបបអាហាររបស់បុរសចំនួន ១៨០៦នាក់ដែលមានជំងឺមហារីកក្រពេញប្រូស្តាត និង ១២០០៥នាក់ទៀតដែលបានពិនិត្យលើក្រពេញប្រូស្តាតរួចបានរកឃើញថា បុរសដែលបានញ៉ាំអាហារមានប៉េងប៉ោះ ឬសារធាតុដែលធ្វើពីប៉េងប៉ោះច្រើនជាង ១០ដងក្នុងមួយសប្តាហ៍ អាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតជាងបុរសដែលញ៉ាំតិចជាង ១០ពេលរហូតដល់ ១៨ភាគរយ។
ដោយសារតែវាគឺជាករណីសិក្សាដែលមានការគ្រប់គ្រង ដូច្នេះវាមិនអាចអះអាងថា ការញ៉ាំប៉េងប៉ោះច្រើនអាចបង្ការជំងឺមហារីកក្រពេញប្រូស្តាតទាំងស្រុងនោះទេ វាអាចគ្រាន់តែបង្ហាញនូវការទំនាក់ទំនងមួយប៉ុណ្ណោះ។ ទំនាក់ទំនងនេះគឺជាភាពរីករាយខាងជីវសាស្ត្រ ព្រោះថា ប៉េងប៉ោះជាប្រភពដ៏ច្រើននៃសារធាតុ Lycopene ដែលជាជីវជាតិអាចការពារភាពខូចខាតរបស់កោសិកាបាន។ យ៉ាងណាមិញ ការមានរបួសនៅតែនៅតែកើតមានដដែលមិនខ្វល់ថាវាពិតជាអាចការពារកោសិកាបានឬអត់នោះទេ។
ដូច្នេះ របបអាហារផ្តល់សុខភាព និងមានតុល្យភាព ការហាត់ប្រាណទៀងទាត់ និងឈប់ជក់បារីនៅតែជាមធ្យោបាយដ៏ត្រឹមត្រូវមួយដើម្បីជួយឲ្យសុខភាពកាន់តែល្អ។ ការផ្តោតសំខាន់ទៅលើអាហារតែមួយមុខក៏មិនប្រាកដថាជួយដល់សុខភាពទាំងមូលល្អដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk