ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យបុរសអាចពេញចិត្តនឹងអ្នក។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែធ្វើជានារីដែលមានការងារ ប៉ុន្តែមិនវក់នឹងការងារ។ មនុស្សស្រីដែលមានការងារ គឺអាចទាក់ទាញបុរសបាន ប៉ុន្តែបើអ្នកវក់នឹងការងារពេក នោះបុរសមិនហ៊ាននៅជិតអ្នកឡើយ។
2. អ្នកគួរតែធ្វើជាមនុស្សស្រីដែលស្អាត ប៉ុន្តែមិនធ្វើឲ្យបុរសជាច្រើនហៀរទឹកមាត់។ បុរសតែងរំពឹងចង់បានប្រពន្ធដែលស្អាត ប៉ុន្តែបើស្អាតពេក គេបែរជាមិនចង់បានទៅវិញ ព្រោះពិបាកការពារណាស់។ ដូចនេះ អ្នកមិនគួរតែងខ្លួនខ្លាំងពេកទេ ដោយធម្មតាគឺបានហើយ។
3. អ្នកគួរតែធ្វើជានារីដែលមើលថែទាំគ្រួសារបានល្អ ប៉ុន្តែមិនសន្សំសំចៃខ្លាំងពេក។ មនុស្សស្រីដែលមិនហ៊ានចាយទៅលើអ្វីដែលគួរចាយ នឹងអាចធ្វើឲ្យបុរសមិនហ៊ានជិតឡើយ។
4. អ្នកគួរតែធ្វើជាមនុស្សស្រីដែលរ៉ូមែនទិច ប៉ុន្តែមិនគួររ៉ូមែនទិចពេកនោះទេ។ នៅពេលដែលអ្នកមានភាពរ៉ូមែនទិច នឹងអាចធ្វើឲ្យបុរសពេញចិត្តនឹងអ្នកខ្លាំងណាស់ ព្រោះគេដឹងថាអ្នកទុកគេសំខាន់ ទើបធ្វើរឿងដែលធ្វើឲ្យគេភ្ញាក់ផ្អើរ។
5. អ្នកគួរតែធ្វើជានារីដែលមានចរិតល្អ ប៉ុន្តែបំពេញការងារមានគោលការណ៍ជារបស់ខ្លួន។ នៅពេលដែលអ្នកអាចធ្វើបែបនេះបាន នោះអ្នកនឹងអាចទាក់ទាញបុរសបានជាមិនខានឡើយ។
6. អ្នកគួរតែធ្វើជាមនុស្សស្រីដែលមានចិត្តទូលាយ ទើបអ្នកអាចធ្វើឲ្យបុរសពេញចិត្តនឹងអ្នកបាន ព្រោះគ្មាននរណាពេញចិត្តនឹងនារីដែលមានចិត្តចង្អៀតនោះទេ។ ដូចនេះ អ្នកគួរតែធ្វើជានារីដែលមានចំណុចទាំងឡាយនេះ ទើបអាចទទួលបានសុភមង្គលពិត៕