ភ្នំពេញ៖ ក្នុងការប្រកបរបរចិញ្ចឹមជីវិតក្នុងដោយសម្មាជីវកម្ម វាក៏ជាបញ្ហាសំខាន់ណាស់សម្រាប់ជីវភាពរបស់មនុស្សប្រចាំថ្ងៃ។ របៀបធ្វោះអាជីវកម្មក៏ត្រូវតែមានការសិក្សាស្វែងយល់ឲ្យបានច្បាស់នៅពេលដែលចូលប្រឡូកក្នុងវិស័យនេះ។ ខាងក្រោមនេះជាគន្លឹះខ្លីជំនួសស្មារតីអ្នកជំនួញវ័យក្មេង៖
ប្រការ១/. អ្នកជំនួញវ័យក្មេងត្រូវមានប្រាជ្ញា និង ចក្ខុវិស័យ៖ សម្រាប់អ្នកជំនួញជើងចាស់រឿងរ៉ាវពាណិជ្ជកម្ម គឺគ្មានអ្វីអាថ៌កំបាំងនោះទេ ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្ដើមការធ្វើជំនួញថ្មីៗ គឺចាំបាច់ត្រូវតែមានប្រាជ្ញាក្នុងវិស័យវិនិយោគ ការលក់ចេញទិញចូល, ស្គាល់កាលស្គាល់ទីកន្លែង, ស្គាល់សេចក្ដីត្រូវការរបស់អតិថិជន, ស្គាល់ពីក្បួនសេដ្ឋកិច្ចពាណិជ្ជកម្ម, ចេះដឹងប៉ិនប្រសប់ក្នុងមុខជំនួញ, ស្គាល់កាលនិងអាកាសច្បាស់លាស់, ពោលគឺគេដឹងរឿងលក់ចេញទិញចូលនិងការផលិត ធ្វើយ៉ាងណាទើបបានកម្រៃច្រើន។ ជាពិសេសគឺត្រូវចេះស្គាល់ឱកាសនៅក្នុងការធ្វើអាជីវកម្ម នោះគឺស្គាល់ទីកន្លែងលក់ដូរ ទីកន្លែងនេះលក់បានថ្លៃ កន្លែងនោះលក់បានថោក និងស្គាល់សេចក្ដីត្រូវការរបស់មនុស្ស ក្នុងកន្លែងនីមួយ្ៗ គេត្រូវការអ្វីត្រូវរកទំនិញនោះទៅផ្គត់ផ្គងសេចក្ដីត្រូវការរបស់គេ។
ប្រការ២/. អ្នកជំនួញវ័យក្មេងត្រូវមានសេចក្ដីព្យាយាម។ នោះគឺមានន័យថា អ្នកជំនួញវ័យក្មេងទាំងនោះត្រូវមានសេចក្ដីព្យាយាមធ្វើការងារ ដែលខ្លួនកំពុងធ្វើនោះ មិនទំនេរខកពេលវេលានៃមុខរបរ និងនាំឲ្យខកខានសេចក្ដីត្រូវការរបស់អតិថិជនឡើយ តែជាអ្នកជំនួញដែលមានការស្រាវជ្រាវទីផ្សារដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកសង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើមិនបង្អង់ឲ្យពេលវេលានៃមុខរបរ និងសេចក្ដីត្រូវការរបស់អ្នកទិញ គឺត្រូវបានចាត់ទុកជាអ្នកមានគំនិតបច្ចេកទេស មានភាពវៃឆ្លាត ដូចជាទិញរបស់នៅកន្លែងដែលមានតម្លៃថោក យកទៅលក់ដែលមានតម្លៃខ្ពស់។ ដែលនេះមិនមែនមានន័យថាការធ្វើជំនួញបែបនេះ វាមានការខុសឆ្គងផ្នែកសីលធម៌នោះទេ តែវាគឺជាប្រភេទជំនួញយល់ពីទីតាំងភូមិសាស្ត្រនៃចំណូលសេដ្ឋកិច្ចរបស់ប្រជាជន។
ប្រការ៣/. អ្នកជំនួញវ័យក្មេងត្រូវមានជាអ្នកមានទីពឹងច្រើន។ ក្នុងន័យមួយថា អ្នកត្រូវតែប៉ិនប្រសប់ក្នុងការចងមិត្តឲ្យបានច្រើន ទៅកាន់ទីណាមានគេរាប់អាននៅកន្លែងនោះ។ ជាបុគ្គលដែលមានគេនិយមរាប់អានច្រើន មិនតែប៉ុណ្ណោះអ្នកត្រូវតែជាមនុស្សដែលស្គាល់របៀបធ្វើឲ្យមនុស្សគ្រប់មជ្ឈដ្ឋានបាក់ចិត្ត និងមានជំនឿចិត្តមកលើខ្លួន៕
ប្រភព ៖ thmeythmey.com
ត្រួតពិនិត្យដោយ www.health.com.kh