ការឈាមច្រមុះអាចជារឿងគួរឲ្យខ្លាច និងមិនមានផាសុកភាពទេ ប៉ុន្តែវាកម្រជារឿងដែលធ្ងន់ធ្ងរណាស់។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួននៃការឈាមច្រមុះ៖
- ខ្យល់អាកាសដែលក្តៅ ឬមិនមានសំណើម ដែលជាហេតុធ្វើឲ្យភ្នាស់ក្នុងច្រមុះស្ងួត
- ការរលាកប្រហោងឆ្អឹងក្នុងច្រមុះ ផ្តាសាយ ឬអាឡែហ្ស៊ីដែលនាំឲ្យកណ្តាស និងហីសសម្បោរច្រើនៗ
- របួសនៅមុខ
- ជាប់របស់អ្វីមួយក្នុងច្រមុះ ឬការកេសអាចម៌ច្រមុះច្រើន
- លើសសម្ពាធឈាម ឬកំពុងតែប្រើថ្នាំរំលាយកំណកឈាម
- ប៉ះពាល់នឹងសារធាតុគីមីបង្ករលាក
- វៀចខ្ទង់ច្រមុះ
- ការវះកាត់នៅច្រមុះ ឬមុខ៕