ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនត្រឹមតែធ្វើឲ្យអ្នកស្គមមិនបានទេ ថែមទាំងធ្វើឲ្យអ្នកងាយឡើងទម្ងន់ទៀតផង។ តើមានផ្លែឈើអ្វីខ្លះទៅ?
1. ធុរ៉េន អ្នកមិនគួរញ៉ាំច្រើនឡើយ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានរាងដូចជាធុងសាំងនោះទេ ថែមទាំងធ្វើឲ្យអ្នកក្តៅក្នុងទៀតផង។ ដូចនេះ បើអ្នកបរិភោគច្រើនក្នុងរយៈពេលខ្លី អ្នកនឹងបំផ្លាញរូបរាងដ៏ស្អាតរបស់អ្នកបានយ៉ាងងាយ។
2. ផ្លែឪឡឹក អ្នកមិនគួរពិសារច្រើនឡើយ ព្រោះនៅក្នុងនោះសម្បូរទៅដោយជាតិស្ករខ្ពស់។ បើអ្នកញ៉ាំឪឡឹកចំនួនកន្លះផ្លែ ប្រៀបដូចពិសារបាយអស់ចំនួនពីរចាន។ ជាហេតុដែលធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន។
3. ផ្លែប៊័រ មានផ្ទុកកាឡូរីខ្ពស់ ដោយធ្វើឲ្យរាងអ្នកងាយប្រែប្រួលខ្លាំងណាស់។ ដូចនេះ នៅពេលដែលអ្នកបរិភោគផ្លែប៊័រនេះរួច អ្នកមិនគួរញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់រូបរាងរបស់អ្នក។
4. ផ្លែគូលេន មានផ្ទុកជាតិស្ករខ្ពស់ ដោយអ្នកពិសារផ្លែឈើនេះមួយផ្លែ ប្រៀបដូចញ៉ាំទឹកស្ករចំនួនមួយម៉ាត់អញ្ចឹង។ ដូចនេះ បើអ្នកមិនចង់ធាត់ដោយមិនដឹងមូលហេតុ ហើយមិនចង់ក្តៅក្នុងដោយមិនដឹងខ្លួន អ្នកមិនគួរបរិភោគផ្លែឈើមួយនេះច្រើនក្នុងពេលតែមួយឡើយ។
5. ទឹកដូងក៏ងាយធ្វើឲ្យអ្នកធាត់ដែរ ដោយនៅក្នុងនោះក៏មានជាតិស្ករផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័តុ្នក្នុងការញ៉ាំ ដោយគ្រប់គ្រងបរិមាណឲ្យបានល្អ។
6. ផ្លែមៀន ក៏អាចធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនដែរ ថែមទាំងអាចធ្វើឲ្យអ្នកងាយក្តៅក្នុងដូចគ្នា។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់ មុននឹងបរិភោគ។
7. ផ្លែចេក ក៏មានផ្ទុកកាឡូរីខ្ពស់ដែរ ដោយអ្នកគួរតែពិសារក្នុងបរិមាណដែលសមស្រប ទើបមិនធ្វើឲ្យអ្នកឡើងទម្ងន់ ដោយធ្វើឲ្យរូបរាងប្រែប្រួលខ្លាំង។ ដូចនេះ ក្នុងពេលដែលអ្នកបរិភោគផ្លែឈើទាំងនេះ អ្នកគួរតែប្រយ័ត្ន កុំល្មោភញ៉ាំឲ្យសោះ បើមិនចង់ឲ្យរាងរត់អស់៕