យោងទៅតាមការសិក្សាថ្មី និងរាយការដោយសារព័ត៌មាន The Time បានឲ្យដឹងថា ឈាមអ្នកបករិច្ចាគម្នាក់ក្នុងចំណោមឈាមអ្នកបរិច្ចាគ ៣០០០នាក់ ក្នុងប្រទេសអង់គ្លេសអាចមានការបង្ករោគ ឬមានមេរោគរលាកថ្លើមប្រភេទ E។
ជំងឺរលាកថ្លើមប្រភេទ E ជាធម្មតាបង្កឲ្យមានការបង្ករោគតិចតួចប៉ុណ្ណោះដែលជាច្រើនតែជាទៅវិញដោយខ្លួនឯងដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ រឿងនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរច្រើនម្តងម្កាលដែរ ជាពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ការសិក្សាថ្មីមួយបានប៉ាន់ស្មានថា មានអត្រាកើតថ្មីនៃវីរុសរលាកថ្លើមប្រភេទ E ក្នុងឈាមដែលបរិច្ចាគក្នុងប្រទេសអង៉គ្លេស ហើយមិនដឹងថា វីរុសនេះអាចចម្លងទៅអ្នកទទួលឈាមនេះឬអត់ឡើយ។ រឿងនេះគឺផ្អែកទៅលើឈាមដែលគេបរិច្ចាគចំនួនមួយភាគបួនលានប៉ុណ្ណោះ ហើយគ្រាន់តែរកឃើញទៀតថា មានការបង្ករោគមួយក្នុងចំណោមអ្នកបរិច្ចាគ ២៨៤៨នាក់ ឬស្មើនឹង ០.៤ភាគរយ។ រឿងនេះត្រូវបានគេរំពឹងថាមានលក្ខណៈខ្ពស់ជាងនេះទៀត។
នៅពេលអ្នកស្រាវជ្រាវធ្វើការសិក្សានូវអ្វីដែលកើតឡើងលើមនុស្សប្រមាណ ៤៩នាក់ក្នុងចំណោម ៦០នាក់ដែលទទួលយកឈាមដែលមានជំងឺនេះ ហើយគេបានរកឃើញថា វាមិនបង្កជាជំងឺអ្វីគួរឲ្យកត់សម្គាល់ទេ ហើយអ្នកទទួលក៏អាចយកឈ្នះវីរុសនេះក្នុងខ្លួនតាមធម្មតាភាគច្រើនដែរ។
សរុបមក សេចក្តីរាយការនេះចង់សម្តៅទៅលើការតស៊ូមតិថាតើគួរធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ E ឬអត់ដើម្បីបង្ការជំងឺនេះ ព្រោះថ្មីៗនេះមានតែការពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B និង C ប៉ុណ្ណោះ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk
– ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034