យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Independent បានឲ្យដឹងថា តេស្តទឹកនោមដែលអាចរកមើលវីរុស Human Papilloma Virus (HPV) អាចជួយដល់ស្ត្រីបានច្រើនក្នុងការរកមើលជំងឺមហារីកមាត់ស្បូនបាន។ ការស្រាវជ្រាវបានរកឃើញថា តេស្តទឹកនោមសម្រាប់រក DNA របស់វីរុស HPV បានបង្ហាញនូវអាការៈជាច្រើន ដែលវាអាចគ្រប់គ្រាន់សម្រាប់ផ្តល់នូវវិធីសាស្ត្រពិនិត្យរកជំងឺមហារីកមាត់ស្បូន ហើយក៏អាចផ្តល់នូវការស្រាវជ្រាវបន្ថែមទៀតផងដែរ។
រឿងនេះបានមកពីការសិក្សាចំនួន ១៤ និងមានស្ត្រីចូលរួមប្រមាណ ១៤៤៣នាក់។ រាល់ការសិក្សាទាំងអស់សុទ្ធតែពិនិត្យទៅលើភាពសុក្រិតនៃការប្រើប្រាស់តេស្តទឹកនោមដែលបង្កើតឡើងដើម្បីរក DNA របស់វីរុស HPV ។ HPV គឺជាវីរុសមួយក្រុម ដែលខ្លះអាចបង្កជាជំងឺមហារីកមាត់ស្បូនក្នុងរាងកាយស្ត្រីបាន។
គុណសម្បត្តិនៃការធ្វើតេស្តទឹកនោមបែបនេះប្រហែលជាពង្រឹងដល់ការយល់ដឹងអំពីការពិនិត្យរកជំងឺមហារីកមាត់ស្បូនបាន។ យ៉ាងណាមិញ ស្ត្រីខ្លះដែលត្រូវធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនតាមវិធីពីមុនៗ អាចនឹងទទួលរងនូវភាពអៀនខ្មាសច្រើននៅពេលគ្រូពេទ្យយកកោសិកាចេញពីមាត់ស្បូន។ ដូច្នេះហើយវានឹងធ្វើឲ្យស្ត្រីវ័យក្មេងជាច្រើនលះបង់ការធ្វើតេស្តនេះ។
ការរំលឹកឡើងវិញនេះការសិក្សានេះកំពុងតែបង្កើតនូវការសន្យាចំពោះលទ្ធផល ប៉ុន្តែវាក៏ត្រូវការការស្រាវជ្រាវបន្ថែម និងមានស្តង់ដារត្រឹមត្រូវលើវិធីសាស្ត្រមើលទឹកនោម៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk