យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC បានឲ្យដឹងថា តេស្តឈាមដើម្បីរកជំងឺមិនគ្រប់ទឹក ឬហៅថា Down’s Syndrome បានផ្តល់លទ្ធផលល្អជាង។ តេស្តនេះគឺផ្អែកទៅលើការសម្គាល់កំណាត់នៃ DNA ដែលមិនល្អ។
ការសិក្សាមួយមានស្ត្រីចូលរួមច្រើនជាង ១៥០០០នាក់ ហើយបានរកឃើញថា តេស្តឈាមថ្មីគឺអាចសម្គាល់ដឹងថាកូនក្នុងស្ត្រីមានផ្ទៃពោះមានជំងឺមិនគ្រប់ទឹក បានសុក្រិតជាងតេស្តដែលធ្លាប់តែប្រើនាពេលបច្ចុប្បន្ន។
ជំងឺឡប់សាតិ ឬDown’s Syndrome បង្កឡើងដោយការមានក្រូម៉ូសូមបន្ថែមមួយ ក្នុងDNA។ តេស្តថ្មីនេះអាចរកឃើញកំណាត់តូចនៃ DNA ពីក្មេងដែលកំពុងតែស្ថិតក្នុងផ្ទៃពោះម្តាយ ឬអាចនិយាយថា Cell-free DNA (cfDNA)។
តេស្តឈាមមួយនេះនឹងវាស់ទៅលើចំនួនក្រូម៉ូសូមក្នុងឈាមម្តាយ ហើយវាអាចនឹងមើលឃើញទៀតបើសិនជាមានករណីក្រូម៉ូសូមបន្ថែមខុសធម្មតា។ តេស្ត cfDNAបានបង្កើតនូវលទ្ធផលល្អជាងតេស្តបច្ចប្បន្នក្នុងការតាមដាន ឬរកជំងឺមិនគ្រប់ទឹកនេះ ព្រោះតេស្តបច្ចុប្បន្នអាចបង្កើតជាលទ្ធផលវិជ្ជមានតែមិនត្រឹមត្រូវទេ។ ករណីបែបនេះច្រើនតែនាំឲ្យមានការកំណត់រោគវិនិច្ឆ័យបន្ថែមទៀត ព្រមទាំងប្រឈមបន្តិចបន្តួចលើការរលូតកូនផងដែរ។ យ៉ាងណាមិញតេស្តមួយនេះមិនទាន់អាចធ្វើបាននៅឡើយទេ តែវាកំពុងតែត្រូវបានគេរំលឹក និងបង្កើតការសម្រេចចិត្តនៅពេលក្រោយទៀត វាអាចនឹងត្រូវការធ្វើជាលក្ខណៈឯកជន និងចំណាយចន្លោះពី ៤០០ ទៅ ៩០០ផោន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk