សម្ជស្សគឺជាកត្តាសំខាន់ ហើយរូបរាងកាយក៏ជាកត្តាសំខាន់ដែរសម្រាប់នារីគ្រប់រូប។ជាពិសេសគឺជើង ព្រោះគេតែងរំពឹងចង់បានជើងដ៏តូចនិងស្រលោន។តើគួរធ្វើយ៉ាងម៉េចដើម្បីទទួលបានជើងដ៏តូចស្អាតមួយនោះ?
- អ្នកអាចធ្វើចលនាហាត់ប្រាណដោយលើកជើងឲ្យខ្ពស់។
- ក្រោយពេលបាយរួច អ្នកមិនត្រូវអង្គុយ មិនត្រូវដេក ត្រូវឈរឬដើរលំហែលកាយមួយភ្លេត ទើបអាចធ្វើឲ្យជើងអ្នកស្អាតបាន។
- ពេលដែលងូតទឹក អ្នកអាចធ្វើការម៉ាស្សាជើងបន្តិចដើម្បីឲ្យសរសៃដើរបានស្រួល ទើបជើងអ្នកមានរូបរាងស្អាតបាន។
- អ្នកអាចជិះកង់ដើរលេងជុំវិញផ្ទះ ដើម្បីធ្វើចលនាជើង នោះជើងអ្នកនឹងរលូនជាមិនខានឡើយ។
- មុនពេលគេង អ្នកត្រូវតែធ្វើចលនាជើងដោយសង្កត់ជើង តែកុំខ្លាំងពេក។ នេះជាការហាត់ប្រាណមុនពេលគេង ដើម្បីធ្វើឲ្យជើងស្អាត។
- អ្នកអាចពិសារផ្លែឈើដែលជំនួយដល់ជើងឲ្យបានច្រើនដូចជាផ្លែប៉ោម ក្រូចថ្លុងជាដើម ព្រោះផ្លែឈើទាំងនេះ សុទ្ធតែអាចធ្វើឲ្យជើងអ្នកស្អាត។
- អ្នកត្រូវធ្វើចលនាជើងឲ្យបានច្រើន ដោយឡើងចុះជណ្តើរ ថ្មើរជើង ហើយមិនជិះជណ្តើរយន្ត ទើបអាចធ្វើឲ្យជើងអ្នកមានរាងស្អាត។ ដូចនេះបើអ្នកអាចធ្វើបាន អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តគឺជើងស្អាតតែម្តង៕