អាចម៌ត្រចៀកគឺជាផលិតផលធម្មជាតិដែលត្រូវបានបង្កើតឡើងដើម្បីការពារ និងសម្អាតត្រចៀក។ ប៉ុន្តែការកើនឡើងរបស់អាចម៌ត្រចៀកអាចនាំឲ្យមានបញ្ហានៃការស្តាប់លឺ និងបញ្ហាផ្សេងៗទៀតបាន។ យ៉ាងណាមិញ អ្នកគួរតែសម្អាតអាចម៌ត្រចៀកចេញនៅពេលមានអាការៈព្រមាននៃការកើនឡើងអាចម៌ត្រចៀកច្រើនៗដូចខាងក្រោមនេះ៖
- មានអារម្មណ៍ថា ត្រចៀកដូចមានអ្វីស្ទះ ឬណែនៗ
- ឈឺ
- ស្តាប់លែងលឺដែលវាកាន់តែយ៉ាប់ទៅៗ
- លឺសម្លេងងឺងៗ ឬសម្លេងផ្សេងៗទៀតដែលមិនដឹងថាជាសម្លេងអ្វី
- រមាស់ ហូរទឹកចេញ ឬមានក្លិនស្អុយក្នុង ឬក្បែត្រចៀក៕