ទារកគឺចែកចេញជាច្រើនប្រភេទណាស់ មានដូចជា ៖ ទារកដែលកើតគ្រប់ខែ កើតមុនខែ ទារកដែលបៅទឹកដោះម្តាយ និងមិនបាច់ ហើយនៅមានជាច្រើនប្រភេទទៀត ដូចនេះការមើលទាំងក៏ត្រូវតែចែកទៅតាមប្រភេទនៃទារកដែរ។ តើគួរតែមើលថែដូចម្តេចទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទារកដែលកើតមុនខែ និងមានជំងឺបេះដូង
ទារកប្រភេទនេះ អ្នកគួរតែមើលថែឱ្យបានប្រយ័ត្ន ព្រោះសុខភាពកូនឆាប់នឹងមានបញ្ហាណាស់នៅពេលដែលអ្នកថែមិនបានល្អ ដោយសារតែប្រពន្ធ័ការពាររាងកាយកូននៅមិនទាន់មានភាពរឹងមាំ ហើយសួតកូនក៏មានកម្លាំងខ្សោយដែរ ជាហេតុអាចធ្វើឱ្យពិបាកដកដង្ហើម។
កូនដែលមិនបៅទឹកដោះម្តាយ
អ្នកក៏ត្រូវតែប្រយ័ត្នពីទារកប្រភេទនេះដែរ ព្រោះនៅពេលដែលគេមិនបៅទឹកដោះម្តាយ នោះសុខភាពគេនឹងមិនមានភាពរឹងមាំដូចទារកដទៃឡើយ ដោយសារតែនៅក្នុងទឹកដោះម្តាយមានសារធាតុដែលអាចជួយការពារកូនមិនងាយមានជំងឺផ្តាសាយ ថែមទាំងអាចការពារសួតកូនទៀតផង ដូចនេះប្រសិនជាកូនមិនបានបៅ នោះអ្នកគួរតែមើលថែគេឱ្យបានប្រយ័ត្ន។
ទារកប្រុស
កូនប្រុសងាយនឹងមានការស្លាប់មួយរំពេធលើគ្រែដោយមិនដឹងខ្លួនណាស់ ដូចនេះអ្នកគួរតែមើលគេឱ្យបានល្អនៅពេលដែលគេគេងលក់ ដោយមិនត្រូវឱ្យគេគេងផ្កាប់នោះទេ ព្រោះនេះជាមូលហេតុដែលងាយធ្វើឱ្យគេពិបាកដកដង្ហើម ជាហេតុដែលអាចធ្វើឱ្យកូនអ្នកមានគ្រោះថ្នាក់ជាខ្លាំង។
អាកាសធាតុប្រែប្រួល
នៅពេលដែលត្រជាក់ អ្នកមិនគួរឱបកូនខ្លាំងនៅពេលគេងនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការដកដង្ហើមរបស់កូន ហើយក៏មិនត្រូវដណ្តប់ភួយឱ្យកូនច្រើនជាន់ដែរ ព្រោះវាអាចធ្វើឱ្យកូនថប់ដង្ហើមបាន។
ទារកដែលទើបនឹងកើត
ទារកដែលទើបនឹងកើត អ្នកមិនត្រូវដាក់ឱ្យគេគេងជាមួយបងៗរបស់គេទេ ព្រោះនៅពេលដែលបងៗរបស់គេគេងមិនដឹងខ្លួន អាចដាក់ដៃប៉ះត្រូវប្អូន ឬត្រូវច្រមុះប្អូន ដែលធ្វើឱ្យគេមិនអាចដកដង្ហើមបានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)