ប្រសិនបើទារករបស់អ្នកមានបញ្ហានៅពេលសម្រាល ដែលត្រូវការការសង្កេតបន្ថែម ឬការសង្គ្រោះបន្ទាន់ នោះគ្រូពេទ្យនឹងសម្ងួតកូនរបស់អ្នកឲ្យបានស្អាតល្អ។
បន្ទាប់មក ទារករបស់អ្នកនឹងត្រូវបានដាក់នៅលើគ្រែពិសេសដោយបំពាក់ពន្លឺកម្តៅនៅក្នុងបន្ទប់សម្រាលកូនរបស់អ្នក។ កូនអ្នកអាចនឹងមិនត្រូវបានស្លៀកពាក់ ឬរុំអ្វីនោះទេ ពីព្រោះកម្តៅនេះអាចធ្វើឲ្យគេកក់ក្តៅដូចនៅក្នុងពោះ ហើយមិនរងារឡើយ។ វាក៏ងាយស្រួលសម្រាប់ក្រុមគ្រូពេទ្យរបស់គេអាចធ្វើអ្វីដែលចាំបាច់ ដើម្បីជួយគាត់ឲ្យគេជីវិតរស់នៅខាងក្រៅស្បូនបានយ៉ាងល្អប្រសើរ និងស៊ាំផងដែរ។
ប្រសិនបើទារករបស់អ្នកត្រូវការការថែទាំបន្ថែម ក្រោយពេលមានស្ថេរភាព គ្រូពេទ្យអាចយកគេទៅបន្ទប់ថែទាំពិសេសមួយផ្សេងទៀត ដើម្បីតាមដានមើលបន្ត។
ប៉ុន្តែ ប្រសិនបើគេកំពុងធ្វើបានល្អ ហើយត្រូវការជំនួយបន្ថែមទៀត គ្រូពេទ្យអាចនឹងដាក់រុំគេក្នុងភួយក្តៅមួយ ហើយប្រគល់ទៅឲ្យអ្នក ដូច្នេះ អ្នកអាចចាប់ផ្តើមការបំបៅកូនបានហើយ៕