ការក្អកជាប់រហូតអាចជាជំងឺមួយ ហើយក៏ធ្វើឲ្យអ្នកគេងមិនលក់ដោយសារតែវាដែរ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នគអាចធ្វើបានដើម្បីសម្រួលដល់ការមិនមានផាសុកភាពមួយនេះ។
ការក្អកប្រហែលជាបង្កឡើងដោយសារជំងឺជាច្រើនដូចជា ជំងឺហឺត អាឡែហ្ស៊ី ផ្តាសាយ ការបង្ករោគនៅសួត និងការរលាកប្រហោងឆ្អឹងនៅមុខជាមួយនឹងការហូរទឹកសម្បោរពីច្រមុះចូលបំពង់ករ។
យ៉ាងណាមិញវិធីងាយៗដើម្បីបន្ថយការក្អកមានដូចជា៖
• បើសិនជាអ្នកក្អកស្ងួត ក្អកបែបរមាស់ករ យកប្រើទឹកបន្តក់បំបាត់ការក្អក ឬស្ករគ្រាប់រឹងមួយគ្រាប់បៀម។
• ប្រើវិធីស្ទីម ឬងូតទឹកក្តៅដើម្បីបង្កើតជាសំណើមក្នុងបរិយាកាស ហើយវាក៏ជួយបន្ធូរ និងសម្អាតដល់បំពង់ករដែលកំពុងតែស្ងួតបាន
• ញ៉ាំទឹកឲ្យបានច្រើន។ ទឹកប្រហែលជាជួយពង្រាវដល់ស្លេស្មក្នុងបំពុងករ ដើម្បីឲ្យវាងាយស្រួលបញ្ចេញមកខាងក្រៅបាន
• ឈប់ជក់បារី និងចៀសឲ្យឆ្ងាយពីផ្សែងបារី៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ HealthDay