ការគ្រឺតធ្មេញនៅពេលយប់ច្រើនតែជាប់ទាក់ទងនឹងភាពស្ត្រេសនៅពេលថ្ងៃ។ ប៉ុន្តែករណីនេះយើងអាចគ្រប់គ្រងបានតាមរយៈវិធីដូចខាងក្រោមនេះ៖
• សម្រាកពីរបីម៉ោងសិនមុនពេលចូលគេង
• បង្កើតមជ្ឈដ្ឋានគេងដែលត្រជាក់ មានផាសុកភាព ងងឹត និងស្ងាត់
• ដាក់កុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃឲ្យឆ្ងាយពីបន្ទាប់គេង
• ហាត់ប្រាណទៀងទាត់
• គេងគ្រប់គ្រាន់ជារៀងរាល់យប់ ព្រោះថាកាលណាកង្វះការគេង វានឹងធ្វើឲ្យការគ្រឺតធ្មេញកាន់តែធ្ងន់ទៅៗបាន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ HealthDay