ការឈឺចាប់នៅខ្នងរបស់អ្នកអាចនឹងស្រួលមកវិញកាន់តែលឿន។ មានការព្យាបាលច្រើនណាស់ដែលអាចជួយដល់រឿងនេះបានដូចជា ការព្យាបាលដោយចលនាជាដើម ប៉ុន្តែយកល្អគួរតែផ្លាស់ប្តូរវិធីសាស្ត្រទៅតាមទម្លាប់រាល់ថ្ងៃវិញ។
ប្រើការដកដង្ហើម
នៅពេលអ្នកមានអារម្មណ៍ឈឺចាប់ យកល្អគួរតែរំអុកនឹងការឈឺចាប់នេះពេក តែចូរព្យាយាមដកដង្ហើមជ្រៅៗជំនួសវិញ។ អ្នកប្រហែលជាចង់ដឹងថា តើការដកដង្ហើមជួយបំបាត់ការឈឺចាប់ដូចម្តេចហើយ។ រឿងនេះនឹងជួយអ្នកឲ្យមានភាពធូរស្រាលក្នុងអារម្មណ៍។ អ្នកក៏អាចសាកល្បងវិធីគ្រប់គ្រងស្ត្រេសដូចជា ការតាំងសមាធិបានដែរ។
គិតឡើងវិញទៅលើថ្ងៃដែលល្អៗដែលអ្នកធ្លាប់ជួបប្រទះ
វាគឺជារឿងអស្ចារ្យដែលមានអារម្មណ៍កាន់តែល្អ។ ប៉ុន្តែអ្នកប្រហែលជាចង់ធ្វើរឿងជាច្រើនថែមទៀតដែលអ្នកមិនបានធ្វើវារួច។ កាលណាអ្នកស្រមៃទៅលើអ្វីដែលអ្នកមិនបានធ្វើនៅថ្ងៃល្អៗកាលពីពេលមុនៗ វាក៏អាចជួយសម្រាលការឈឺចាប់បានដែរ។
យកឈ្នះខ្លួនឯង
បើសិនចាអ្នកគិតថាអ្នកមិនអាចមានភាពសកម្មបានដោយសារតែឈឺខ្នង ដូច្នេះវាគួរតែដល់ពេលដែលអ្នកត្រូវយកឈ្នះរឿងនេះហើយ។ សកម្មភាពអាចជួយបានលុះត្រាតែវាមិនមែនជារឿងដែលពិបាកខ្លាំង យូរពេក ឬធ្វើច្រើនពេក។ យកល្អគួរតែសុំជំនួយពីគ្រូពេទ្យព្យាបាលដោយចលនាដើម្បីជ្រើសរើសនូវវិធីណាដែលល្អបំផុតសម្រាប់អ្នក។
កែរប្រែខ្លួនឯង
តើអ្នកចេះតែនិយាយប្រាប់ខ្លួនឯងថា “ខ្ញុំមិនអាចធ្វើបានទេ” ដោយសារតែការឈឺខ្នង តើមែនទេ? យកល្អគួរតែដាស់អារម្មណ៍នៅខាងក្នុងខ្លួន និងជំនួសនូវការគិតអវិជ្ជមានមកគិតវិជ្ជមានឲ្យបានច្រើន ដូច្នេះអ្នកនឹងលើកទឹកចិត្តខ្លួនឯងឲ្យចាប់ផ្តើមអ្វីដែលអាចធ្វើទៅរួចហើយ។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
បើសិនជាអ្នកឈឺខ្នង រហូតដល់ពិបាកគេងនោះ វាគួរតែដល់ពេលដែលត្រូវកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងវិញហើយ។ គ្រឿងស្រវឹងអាចជួយឲ្យអ្នកគេងលក់ស្រួលមែន តែវាក៏នឹងធ្វើឲ្យពិបាកគេងរាល់យប់ដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ Web MD