បបរគឺជាអាហារពេលព្រឹកដែលមនុស្សមួយចំនួនចូលចិត្តបរិភោគ ព្រោះវាងាយស្រួលពិសារថែមទាំងល្អចំពោះសុខភាពអ្នកទៀតផង។ ម៉្យាងទៀតវាមិនត្រឹមតែអាចរំលាយអាហារលឿន ថែមទាំងជំនួយដល់ការស្រកទម្ងន់ទៀតផង។ ដូចនេះតើបបរបែបណាដែលជំនួយការស្រកទម្ងន់នោះ?
- បបរផ្លែប៉ោម
· គ្រឿងផ្សំ: ផ្លែមប៉ោមចំនួន1ផ្លែ អង្ករ100ក្រាម និងទឹកដែលមានបរិមាណចំនួន1000មីលីលីត្រ។
· របៀបចំហិន: ដំបូងអ្នកអាចលាងផ្លែប៉ោមឲ្យស្អាត ហើយចិតសំបកចេញ រួចចិតផ្លែប៉ោមនោះជាដុំតូចៗ។ បន្ទាប់មក អ្នកអាចដាក់ទឹកចូលឆ្នាំង រួចដាក់អង្ករនិងផ្លែប៉ោមចូលទៅជាមួយគ្នា។ បន្ទាប់មកទៀត អ្នកអាចបើកភ្លើងធំដាំដល់វាពុះ ទើបបន្ថយភ្លើងតូចរំងាស់ក្នុងរយ:ពេល២០នាទីជាការស្រេច។
ដូចនេះអ្នកអាចសាកល្បងចម្អិនមកពិសារបាន ព្រោះវាងាយស្រួលធ្វើហើយថែមទាំងក្រោយពេលបរិភោគរួច អ្នកនឹងអាចស្រកទម្ងន់ទៀតផង៕