នៅពេលដែលអ្នកចង់ស្វែងរកគូព្រេង អ្នកអាចធ្វើតាមវិធីខាងក្រោមនេះបាន នោះមានថ្ងៃណាមួយគូព្រេងអ្នកនឹងលេចមុខជាមិនខានឡើយ។ តើមានវិធីបែបណាទៅ?
ប្រសិនជាគូព្រេងអ្នកនៅមិនទាន់ចេញមុខ អ្នកអាចធ្វើតាមវិធីនេះបាន។ ដំបូងអ្នកអាចយកពងមាន់មួយគ្រាប់ រួចចោះប្រហោងតូចមួយនៅលើនោះ ហើយបង្ហូរពងមាន់នោះចេញមកអស់។ បន្ទាប់មកអ្នកអាចដាក់គ្រាប់សណ្តែកក្រហមមួយគ្រាប់ៗចូលទៅក្នុងសំបកពងមាន់នោះតាមប្រហោងតូចមួយនោះ ដោយដាក់ម្តងចំនួនមួយគ្រាប់ដល់ពេញ។ នៅពេលដែលអ្នកដាក់ម្តងមួយគ្រាប់ អ្នកអាចសូត្រក្នុងចិត្តផ្សងថា អ្នកចង់បានគូព្រេងដែលល្អមួយ ដោយទន្ទេញរហូតដល់គ្រាប់សណ្តែកក្រហមនោះពេញ។ បន្ទាប់មកទៀតអ្នកអាចចងខ្សែក្រហមមួយលើពងមាន់នោះ រួចដាក់នៅមុខផ្ទះ នោះមានថ្ងៃណាមួយអ្នកនឹងជួបគូព្រេងដែលល្អមួយជាមិនខានឡើយ៕