ប្រសិនជាអ្នកមិនចង់ឲ្យស្បែកអ្នកប្រែជាខ្មៅ អ្នកគួរតែចៀសកុំពិសារអាហារទាំងឡាយខាងក្រោមនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?
អាហារខ្មៅនៅទីនេះសំដៅដល់ តែក្រាស់ កូកាកូឡា កាហ្វេ សូកូឡា សណ្តែកខ្មៅ សណ្តែកក្រហម ល្ងខ្មៅ ថ្លើមជ្រូក សាច់គោ សាច់ពពែ ការ៉ុត ស្ពៃក្តោបពណ៌ស្វាយ ផ្សិតចំបើង និងត្រចៀកកណ្តុរក្រៀមពណ៌ខ្មៅជាដើម។ អាហារទាំងនេះ អ្នកគួរតែពិសារក្នុងបរិមាណដែលត្រឹមត្រូវ មិនគួរញ៉ាំលើសនោះទេ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកប្រែជាមិនស្អាតដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែពិសារទឹកដោះគៅ ពងមាន់ តៅហ៊ូ ត្រី និងពពួកអាហារដែលមានពណ៌ភ្លឺ ទើបអាចជួយបញ្ចេញជាតិពុលពីក្នុងរាងកាយអ្នក ដោយធ្វើឲ្យសារពាង្គកាយអ្នកមិនសូវរងសម្ពាធឡើយ។ ជាពិសេស អ្នកក៏គួរតែកាត់បន្ថយបរិភោគអាហារដែលបំពងខ្លាញ់ផងដែរ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យអ្នកធាត់ទេ ថែមទាំងធ្វើឲ្យស្បែកអ្នកឆាប់ចាស់ទៀតផង៕