ទោះបីជាអ្នកស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរនិយាយពាក្យ៤ម៉ាត់នេះដាក់គ្នាដែរ ព្រោះអាចធ្វើឲ្យអ្នកអាចបែកបាក់គ្នាយ៉ាងងាយ។ តើមានពាក្យអ្វីខ្លះទៅ?
1. អ្នកមិនគួរយកសង្សារចាស់អ្នកមកប្រៀបជាមួយសង្សារថ្មីឡើយ ព្រោះអាចធ្វើឲ្យសង្សារថ្មីអ្នកអន់ចិត្តខ្លាំងណាស់ ថែមទាំងមិនសប្បាយចិត្តទៀតផង។ ដូចនេះ មិនថាគេធ្វើមិនល្អបែបណាទេ អ្នកគួរតែលេបពាក្យនេះចូលវិញ នៅពេលដែលអ្នកចង់លើកយកមកនិយាយ។
2. អ្នកមិនគួរនិយាយថា អ្នកមិនពេញចិត្តនឹងសមាជិកគ្រួសារគេឡើយ ព្រោះអាចធ្វើឲ្យគេមិនពេញចិត្តនឹងអ្នកទេ ថែមទាំងអាចខឹងអ្នកទៀតផង។ ដូចនេះ អ្នកមិនគួរនិយាយចេញមកចំៗឡើយ ដោយគួរតែប្រើរឿងអ្វីមួយមកនិយាយបន្លំខ្លះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គេ។
3. នៅពេលដែលអ្នកឈ្លោះគ្នាម្តងៗ បញ្ហាចាស់ទាំងឡាយមិនគួរលើកឡើងវិញឡើយ ដោយអ្នកគួរតែរកវិធីដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ ទើបអាចធ្វើឲ្យបញ្ហានោះអាចស្រាយចេញ មិនធ្វើឲ្យប៉ះពាល់ដល់ស្នេហាអ្នកទាំងពីរយ៉ាងងាយ។
មិនថាអ្នកខឹងយ៉ាងណាទេ អ្នកមិនគួរហែកមុខរបួសចាស់របស់គ្នាឡើងវិញឡើយ ព្រោះអាចធ្វើឲ្យកាន់តែឈឺទៀត ដោយអាចធ្វើឲ្យមនោសញ្ចេតនាអ្នកអាចរលាយបាន។ ដូចនេះ មិនថាអ្នកមានអារម្មណ៍បែបណាទេ មុខរបួសចាស់ទាំងឡាយ មិនគួរយកមកនិយាយឡើងវិញឡើយ៕