អ្នកជំនាញជាច្រើនបានរកឃើញថា ការកើនមានជំងឺទឹកនោមផ្អែមអាចនឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដោយសារវាជាសញ្ញាអាថ៌កំបាំងមួយនៃជំងឺមហារីកលំពែង។ នេះបើយោងៅទតាមសេចក្តីរាយកាយពីការថ្លែងសេចក្តីប្រកាសព័ត៌មាននៃការសិក្សាមួយនៅឯង European Cancer Congress (ECCCO)។ អ្នកស្រាវជ្រាវបានវិភាគទៅលើអ្នកជំងឺទឹកនោមផ្អែមជាងមួយលាននាក់ក្នុងប្រទេស Belgium និងអ៊ីតាលី ដោយខ្លះរកឃើញថា មានជំងឺមហារីកលំពែងផង។
ការកើតជាជំងឺទឹកនោមផ្អែមនាពេលថ្មីៗនេះអាចជាអាការៈប្រកាសអាសន្នមួយនៃជំងឺមហារីកលំពែង ដែលក្នុងនោះមាន ២៥ភាគរយនៃករណីក្នុងប្រទេស Belgium និង ១៨ភាគរយក្នុងប្រទេសអ៊ីតាលី នៅពេលរកឃើញថាមានជំងឺទឹកនោមផ្អែមរយៈបីខែ។ ការវិវត្តន៍កាន់តែលឿននៃជំងឺទឹកនោមផ្អែម (ដែលអ្នកជំងឺត្រូវការចាក់អាំងស៊ុយលីន ឬការព្យាបាលកម្រិតធ្ងន់ភ្លាមៗ) ក៏មានជាប់ទាក់ទងនឹងការកើតជាជំងឺមហារីកលំពែងកាន់តែខ្ពស់ដែរ។
ជំងឺមហារីកលំពែងកម្រនឹងកើតមានណាស់ ហើយលទ្ធផលនៃការព្យាបាលក៏មិនដែលល្អដែរ ព្រោះតែវាជាជំងឺពិបាករកឲ្យឃើញក្នុងដំណាក់កាលភ្លាមៗ។
យ៉ាងណាមិញ ជំងឺទឹកនោមផ្អែមត្រូវបានគេភ្ជាប់ទំនាក់ទំនងមួយថាអាចទៅជាមហារីកលំពែងដែរ កាលពីការសិក្សាមុនៗដោយមិនបានដឹងច្បាស់អំពីមូលហេតុនៅឡើយទេ។ វាអាចដោយសារតែ ជំងឺទឹកនោមផ្អែមបង្កើនការប្រឈមនឹងជំងឺមហារីកលំពែង ហើយអ្វីដែលទំនងឲ្យកើតជាមហារីកនេះ អាចជាការចាប់ផ្តើមវិវត្តន៍យ៉ាងលឿនរបស់ជំងឺទឹកនោមផ្អែមខខ្លួនឯងតែម្តងទើបអាចទៅជាមហារីកបាន។
ជំងឺទឹកនោមផ្អែមមិនសូវកើតមានច្រើនក្នុងប្រទេស់អង់គ្លេសទេដែលមានប្រមាន ៤លានករណីប៉ុណ្ណោះខណៈពេលដែលមហារីកលំពែងកាន់តែកម្រថែមទៀត។ អ្វីដែលត្រូវចងចាំក្នុងរឿងនេះគឺថា ដោយសារតែអ្នកមានជំងឺទឹកនោមផ្អែមមិនមែនមានន័យថាអ្នកនឹងកើតមហារីកលំពែងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកបារម្ភថាខ្លួនមានជំងឺទឹកនោមផ្អែម ឬជំងឺនេះពិបាកគ្រប់គ្រង ចូរស្វែងរកការផ្តល់ដំបូន្មានពីគ្រូពេទ្យទៅ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk