ការហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យក្តៅៗជាពិសេសរដូវក្តៅគឺជារឿងកាន់តែពិបាកសម្រាប់បេះដូងធ្វើការ។ ប៉ុន្តែការប្រុងប្រយ័ត្នមួយចំនួនតូចអាចជួយអ្នកឲ្យមានសុវត្ថិភាពបាន។ យកល្អគួរតែព្យាបាល និងប្រុងប្រយ័ត្នដូចខាងក្រោមនេះ៖
- រៀបចំកាលវិភាគហាត់ប្រាណនៅក្រៅផ្ទះសម្រាប់តែពេលព្រលឹមស្រាងៗ ឬពេលល្ងាចបានហើយព្រោះជាពេលវេលាដែលត្រជាក់
- បន្ថយសកម្មភាពធ្វើការហាត់ប្រាណដើម្បីបំបាត់ស្រ្តេសលើបេះដូង និងរាងកាយ
- ចូរញ៉ាំទឹកឲ្យបានច្រើន មុនងពេល ក្នុងពេល និងក្រោយពេលហាត់ប្រាណ។ ចូរចាប់ផ្តើមញ៉ាំទឹកពី ២៣៦.៥មីលីលីត្រទៅ ៣៥៤មីលីលីត្រ មុនពេលហាត់ប្រាណ។ ចូរំនួសជាតិទឹកដែលបាត់បង់ ពី ១៧៧ ទៅ ២៩៥មីលីត្រ ក្នុងរយៈពេលហាត់ប្រាណ ៣០នាទី។
- ចៀសវាងការស្លៀកសម្លៀកបំពាក់ដែលមិនឲ្យបែកញើសបាន។ ចូរជ្រើសរើសសម្លៀកបំពាក់ដែលខ្លីៗ និងមានខ្ចល់ចេញចូលគ្រប់គ្រាន់៕